website_news:2017100704

លោក អង្គ វង្សវឌ្ឍនា ថាជនខិលខូចកំពុង ប្រើប្រព័ន្ធអ៊ីធើណេត ធ្វើអាជីវកម្មជួញដូរផ្លូវភេទ

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ១០ កក្កដា ២០១៧ 11:30 ដោយ: បាន សុខរិទ្ធិ ID:102

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានលើក ឡើងថា នាពេលបច្ចុប្បន្ននេះ ជនខិលខូចមួយចំនួន កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីធើណេត ដើម្បីធ្វើអាជីវកម្ម ជួញដូរផ្លូវភេទ ដែលបញ្ហានេះ ទាមទារឲ្យអ្នកពាក់ព័ន្ធត្រូវដឹង ។

ក្នុងសិក្ខាសាលាពិគ្រោះ យោបល់ស្តីពី របាយការណ៍ នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ នៅថ្ងៃទី១០ ខែកក្កដា នាសណ្ឋាគារសាន់វេ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា នៅលើពិភពលោក ការធ្វើជំនួញដូចជាការដោះដូរទំនិញ ឬសម្លៀកបំពាក់ជាដើម សឹងតែពាក់កណ្ដាលហើយ ដែលរកស៊ីតាមបណ្ដាញហ្វេសប៊ុក ឬយូធូប ហើយក៏មានអ្នកយកប្រព័ន្ធ បច្ចេកវិទ្យាថ្មីនេះ យកមកប្រើប្រាស់ដើម្បី រកស៊ីជួញដូរផ្លូវភេទដែរ ។ លោកបន្តថា “អីចឹងហើយបានថា អ៊ីធើណេត ឬហ្វេសប៊ុក ។ល។ ក៏វាមានគេហៅថា ជាកាំបិតដងពីរ វាមានខាងចំណេញ វាមានខាងល្អ ហើយក៏មានខាង អាក្រក់ជាមួយគ្នាដែរ” ។

លោក អង្គ វង្សវឌ្ឍនា បានបញ្ជាក់ថា បញ្ហានេះកម្ពុជានៅមិនទាន់សូវ យល់ពីរបៀបនៃការដែលគេរកស៊ី របៀបអីចឹង និងមិនទាន់មានច្បាប់គ្រប់គ្រាន់ ដើម្បីទៅទប់ស្កាត់ ប៉ុន្តែកន្លងមក កម្ពុជាក៏ធ្លាប់ បានចូលរួមជាមួយអន្តរជាតិ ក្នុងការបង្ក្រាបនូវបញ្ហានេះផងដែរ ៕

website_news/2017100704.txt · Last modified: 2017/07/10 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki