website_news:2017100705

សមត្ថកិច្ចថៃបញ្ជូនពលករខ្មែរ១៤នាក់ឆ្លងដែនខុសច្បាប់ឲ្យកម្ពុជាតាមច្រកម៉ាឡៃ

http://police.gov.kh/blog/ 6:52 am 8 កក្កដា 2017 87

បន្ទាយមានជ័យ ៖ ពលករចំណាក់ស្រុកប្រុស-ស្រីចំនួន១៤នាក់ ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃទទួលពីភាគីថៃ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅច្រកទ្វារតំបន់ម៉ាឡៃ។

មន្ត្រីយោធាក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារតំបន់ម៉ាឡៃបានប្រាប់ថា ៖ នៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចថៃបានរឹតបន្តឹងច្បាប់ការងារលើពលករខ្មែរធ្វើការនៅប្រទេសថៃ ហើយនេះជាលើកទី១ហើយ ដែលភាគីថៃបានបញ្ជូនពលករខ្មែរខុសច្បាប់ចំនួន១៤នាក់ ក្នុងនោះមានស្រី០៤នាក់តាមច្រកទ្វារតំបន់ម៉ាឡៃ។ លោកបានបញ្ជាក់ថា៖ ក្រោយពេលទទួលពលករខ្មែរដែលចំណាក់ស្រុកខុសច្បាប់ ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារតំបន់ម៉ាឡៃ បានអប់រំណែនាំអោយពលករខ្មែរត្រូវបញ្ឈប់ការធ្វើចំណាក់ស្រុកដោយខុសច្បាប់ ។ បើសិនជាចង់ទៅរកការងារធ្វើនៅប្រទេសថៃ ដោយស្របច្បាប់ត្រូវមានប៉ាស្ព័រ និងវីសារការងារ ។ មន្ត្រីយោធាក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានសំណូមពរដល់ពលករត្រូវបញ្ឈប់ការចាញបោកមេខ្យល់ដោយខុសច្បាប់ ហើយកងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមទប់ស្កាត់ពលករចំណាក់ដោយខុសច្បាប់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ៕

website_news/2017100705.txt · Last modified: 2017/07/10 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki