website_news:2017100706

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញតាមច្រកប៉ោយប៉ែតមានការថយចុះ

http://www.a-n-n-news.html ដោយ: សម្បត្តិ សីហា ថ្ងៃថ៍ន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧

បន្ទាយមានជ័យ៖ ពលករខ្មែរដែលថៃចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃចុងសប្តាហ៍កន្លងទៅនេះ មានការថយចុះ ។ នេះបើតាមការឲ្យដឹងពីលោក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ។ លោកបញ្ចាក់ថា ក្នុងរយៈប៉ុន្មានថ្ងៃនេះ ចំនួនពលករដែលថៃធ្លាប់ចាប់បញ្ជូនមកមានចំនួនច្រើន មានការថយចុះជាលំដាប់ពីជាង៦០០នាក់ មកនៅត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះស្ទើរតែប្រហែលនឹងចំនួនធម្មតាដែលថៃចាប់បញ្ជូនពលករខ្មែរមកកម្ពុជា មុនពេលថៃរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ។

តាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការងារ បន្ទាប់ពីឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃ បានដឹកនាំប្រតិភូជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃ កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារថៃ ដើម្បីពីភាក្សាលើកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងកម្លាំងពលកម្ម ទទួលបានលទ្ធផលវិជ្ជមាន លើ៤ចំណុច ដូចជា ៖ ពន្យាពេលអនុវត្តន៍ច្បាប់ លើការដាក់ទោសនិយោជក និងពករខុសច្បាប់ ដោយទុកពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ដល់ពលករកម្ពុជា និងនិយោជកថៃមិនមានឯកសារអ្វីទាំងអស់ទៅចុះឈ្មោះ តាមការិយាល័យចុះបញ្ជីពលករបរទេស , ភាគីថៃឯកភាពតាមសំណើររបស់កម្ពុជា ក្នុងការរៀបចំយុទ្ធនាការ១០០ថ្ងៃ បើកផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណOCWC ដល់ពលករកម្ពុជាឲ្យបាន១៦ម៉ឺនាក់ និងឯកភាព១ទៀត យុទ្ធនាការបញ្ចាក់អត្តសញ្ញាណពលករកម្ពុជា ដែលមិនទាន់មានលិខិតធ្វើដំណើរ និងប័ណ្ណOCWC ដើម្បីយកទៅសុំភាពស្របច្បាប់ ពីអាជ្ញាធរថៃ ។

ជាមួយនឹងការថយចុះនេះដែរ ក៏មានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ដែលមានឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់តាំងគ្រូពេទ្យ ចាំផ្តល់សេវាពិនិត្យព្យាបាលជម្ងឺ និងការប្រឹក្សាសុខភាព ដល់ពលករខ្មែរ ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយផ្តោតសំខាន់លើជម្ងឺឆ្លង ស្ត្រីមានផ្ទៃពោះ និងកុមា តាមរយៈការចាក់វ៉ាក់សាំង និងថ្នាំជាតិដែក ៕

website_news/2017100706.txt · Last modified: 2017/08/24 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki