website_news:2017100708

ពលករខ្មែរខុសច្បាប់ ត្រូវត្រៀមឯកសារដើម្បីធ្វើការចុះបញ្ជីឈ្មោះស្នើសុំ ច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃមានដូចខាងក្រោម

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม កក្កដា, 9, 2017

សំណុំបែបបទរបស់ពលករខុសច្បាប់ ដែលគ្មានឯកសារធ្វើការត្រឹមត្រូវនៅក្នុងប្រទេសថៃ ដើម្បីចុះបញ្ជីឈ្មោះ ស្នើសុំ ធ្វើការអោយបានត្រឹមត្រូវ ឯកសារមានដូចខាងក្រោម៖

បញ្ជាក់÷ សម្រាប់ពលករដែលខុសច្បាប់ហើយគ្មានឯកសារ អនុញ្ញាតធ្វើការតែប៉ុណ្ណោះ ឯកសារដែលត្រូវត្រៀមមានដូចខាងក្រោម៖

1. និយោជកត្រូវធ្វើការស្នើសុំចុះបញ្ជីឈ្មោះពលករដែលខុសច្បាប់ នៅទីស្នាក់ការរបស់ក្រសួងការងារថៃ គ្រុបខេត្តក្រុង)ដោយមិនចាំបាច់នាំពលករទៅជាមួយទេ)ចាប់តាំងពីថ្ងៃទី24ខែកក្កដា រហូតដល់ ថ្ងៃទី07 ខែសីហា ឆ្នាំ2017 (15ថ្ងៃ) ខាងភ្នាក់ងារក្រសួងការងារ និងទំនាក់ទំនងទៅវិញនៅថ្ងៃទី20 ខែកក្កដាឆ្នាំ2017

2. ការដាក់លិខិតស្នើសុំត្រូវមានរូបថតរបស់ពលករ 2 នីវ ចំនួន3 សន្លឹក។

3. និយោជកត្រូវនាំពលករទៅទីស្នាក់ការភ្នាក់ងារក្រសួងការងារ ដើម្បីធ្វើការបញ្ជាក់ពី ស្ថានភាពថៅកែនិងពលករ ទៅតាមឯកសារដែលបានស្នើរសុំ។

4. ក្រោយពីធ្វើការបញ្ជាក់ពីស្ថានភាពថៅកែនិងរួច ភ្នាក់ងារក្រសួងការងារថៃ និងធ្វើលិខិតអោយពលករ វិលត្រឡប់ទៅប្រទេសរបស់ដើម្បីធ្វើការស្នើសុំប៉ាស្ទ័រ ឬ ឯកសារដែលទទួលស្គាល់ពីប្រទេសរបស់ខ្លួន។

5. ក្រោយពីពលករបានទទួលប៉ាស្ទ័រ ឬ ឯកសារដែលទទួលស្គាល់ពីប្រទេសរបស់ខ្លួនហើយនោះ ពលករត្រូវទៅវ៉ៃវីសារ និង ត្រួតពិនិត្យសុខភាព រួច ធ្វើការស្នើសុំលិខិតអនុញ្ញាតធ្វើការពីក្រសួងការងារថៃ។

ករណីពលករមានប័ណ្ណអនុញ្ញាតធ្វើការ(ប័ណ្ណស៊ីជម្ពូ)ត្រឹមត្រូវតែខុសនិយោជក(ថៅកែ) និយោជកអាចនាំពលករដែលខុសនិយោជក(ថៅកែ) ទៅធ្វើការប្ដូរនិយោជក(ថៅកែ) បាននៅទីស្នាក់ការរបស់ក្រសួងការងារថៃទូរទាំង ខេត្ដក្រុង ឬ នៅទីក្រុងបាងកកទាំង10 កន្លែង។ ឯកសារដែលត្រូវត្រៀមដើម្បីប្ដូរនិយោជក(ថៅកែ)មានដូចខាងក្រោម

បែបបទស្នើសុំ (ตท8-ตท2)

អត្តសញ្ញាណរបស់និយោជក(ថៅកែ)

អត្តសញ្ញាណរបស់និយោជក(ថៅកែ) និង ប័ណ្ណស៊ីជម្ពូ របស់ពលករ

តំលៃសេវាកម្មស្នើសុំចំនួន(1000฿)

ករណីពលករបានត្រួតសញ្ជាតិរួចហើយ ឯកសារដែលត្រូវត្រៀមមានដូចខាងក្រោម៖

និយោជក(ថៅកែ)ត្រូវនាំពលករទៅទីស្នាក់ការក្រសួងការងារថៃទូទាំងខេត្តក្រុងឬនៅទីក្រុងបាងកកទាំង10 កន្លែង

បែបបទស្នើសុំ(ตท2)

អត្តសញ្ញាណប័ណ្ណរបស់និយោជក(ថៅកែ)

លិខិតឆ្លងដែន ឫ ឯកសារទទួលស្គាល់ពីរបស់ខ្លួនពលករ(passport/temporary /travel document /certificate /of ldentity

តំលៃសេវាកម្មស្នើសុំចំនួន(1000฿)ក្នុងម្នាក់

សម្រាប់ពត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទក្រសួងការងារ 1694

website_news/2017100708.txt · Last modified: 2017/07/10 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki