website_news:2017100709

====== រដ្ឋមន្ត្រីក្រសួងការងារថៃ កំណត់រយ:ពេល15ថ្ងៃ ឲ្យពលករខុសច្បាប់ដែលគ្មានឯកសារអនុញ្ញាតធ្វើការក្នុងប្រទេសថៃ ប្រញាប់ឲ្យថៅកែទៅចុះបញ្ជីឈ្មោះឲ្យបានមុនថ្ងៃទី07.08.2017

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม កក្កដា 8, 2017

រដ្ឋមន្ត្រីក្រសួងការងារថៃ បានដាក់កំហិតអោយពលករខុសច្បាប់ ដែលគ្មានឯកសារអនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃ ប្រញាប់ប្រញាល់អោយថៅកែទៅដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះពលករខុសច្បាប់នៅទីស្នាក់ការក្រសួងការងារថៃអោយបានមុនថ្ងៃទី07 ខែសីហា ឆ្នាំ2017ខាងមុខនេះ។

កាលពីថ្ងៃសុក្រទី07 ខែកក្កដា ឆ្នាំ2017 លោករដ្ឋមន្ត្រីក្រសួងការងារថៃ (Anun Chai Uthai Pattana) បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាននៅក្នុងប្រទេសថៃឲ្យបានដឹងថា ពលករខុសច្បាប់ដែលគ្មានឯកសារធ្វើការត្រឹមត្រូវនៅក្នុងប្រទេសថៃទាំងបីសញ្ជាតិមាន,ខ្មែរ,ឡាវ,ភូមាដែលមានជាអាជីពកម្មករ និង អ្នកធ្វើការងារផ្ទះ ហើយគ្មានលិខិតប័ណ្ណអនុញ្ញាត្តិធ្វើការ ឫ ឯកសារបញ្ជាក់បុគ្គលផ្សេងៗ ដែលមិនធ្លាប់ត្រួតពិនិត្យសញ្ជាតិ ពីមុនមក អាចអោយថៅកែទៅស្នើរសុំចុះបញ្ជីឈ្មោះនៅទីស្នាក់ក្រសួងការងាររបស់ប្រទេសថៃចាប់តាំងពីថ្ងៃទី24 កក្កដា រហូតដល់ថ្ងៃទី7 សីហា ឆ្នាំ2017 ដែលមានទីតាំងទាំង10កន្លែងនៅក្នុងទីក្រុងបាងកក ដោយមានរយៈពេលទទួលការចុះបញ្ជីឈ្មោះត្រឹមតែ15 ថ្ងៃ ប៉ុណ្ណោះ បើលើសពីរយ:ពេល15ថ្ងៃនេះ ក្រសួងការងារប្រទេសថៃ និងធ្វើការបិតមិនទទួលការចុះបញ្ជីឈ្មោះពលករខុសច្បាប់បន្ថែមទៀតឡើយ។ ហើយការចុះបញ្ជីរបស់ពលករខុសច្បាប់ទាំងបីសញ្ជាតិខាងលើនេះ និងមិនពាក់ព័ន្ធជាមួយពលករ MOU ឡើយសូមកុំយល់ច្រឡំ។

ក្រោយពីថៅកែ(និយោជក)បានធ្វើការស្នើសុំចុះបញ្ជីឈ្មោះពលករខុសច្បាប់ដែលគ្មានឯកសារអនុញ្ញាតរួចមក ថៅកែនិងពលករត្រូវរងចាំ ភ្នាក់ងាររបស់ក្រសួងការងារថៃ ធ្វើការកោះហៅ ទៅធ្វើការសម្ភាសន៍សាកសួរនៅទីស្នាក់ការ របស់មន្ទីរការងារថៃទូទាំងខេត្ត-ក្រុង ដោយមានការចូលរួមពីមន្ត្រីប៉ូលិសទាហាន និងភ្នាក់ងារក្រសួងការផងដែរ។ បន្ទាប់ពីភ្នាក់ងារក្រសួងការងារថៃបានធ្វើការសម្ភាសន៍សាកសួរថៅកែ និងពលកររួច ភ្នាក់ងារក្រសួងការងារថៃ និងចេញលិខិតស្នាមបណ្ដោះអាសន្នជូនដល់ពលករដើម្បីរងចាំធ្វើការត្រួតសញ្ជាតិរបស់ពលករនៅពេលឆាប់ៗខាងមុខនេះ។

បញ្ជាក់÷ ការចុះបញ្ជីឈ្មោះរបស់ពលករខុសច្បាប់លើកនេះគឺសម្រាប់តែពលករខុសច្បាប់ដែលគ្មានឯកសារ អនុញ្ញាតធ្វើការ ហើយកំពុងធ្វើការនៅក្នុងប្រទេសថៃតែប៉ុណ្ណោះ ការធ្វើឡើងនេះនិង ព្រឹត្តិទៅត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីទប់ស្កាត់កុំឲ្យមានការហូរចូលពលករខុសច្បាប់ដែលបានវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញហើយនោះ។)

website_news/2017100709.txt · Last modified: 2017/07/10 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki