website_news:2017100711

អាជ្ញាធរអន្តោប្រវេសន៍ថៃ បញ្ជូនខ្លួនពលករខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ាចំនួន70នាក់ ឲ្យវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ

http://www.khmer-chonburi.com/archives/ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ 2017

តម្រួតអន្តោប្រវេសន៍ថៃបញ្ជូនខ្លួនពលករខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ាប្រុសស្រីចំនួន70នាក់ អោយវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ កាលពីវេលាម៉ោង17:30នាទី ថ្ងៃអាទិត្យ ទី09ខែកក្កដា ឆ្នាំ2017 តម្រួតអន្តោប្រវេសន៍ ខេត្តសង់ខ្លា ប្រទេសថៃ បានធ្វើការបញ្ជូនខ្លួនពលករខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ា ចំនួន70នាក់ បុរស55នាក់ នារី15នាក់ អោយវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ បន្ទាប់ពីពលករភូមាទាំងអស់ មកធ្វើការស្នាក់នៅតាមបន្ទាត់ព្រំដែនថៃ-ម៉ាឡេស៊ី ព្រមទាំងមានបញ្ហារឿងឯកសារធ្វើការរបស់ពលករ និង ខុសលក្ខខ័ណ្ឌគោលការណ៍នៃច្បាប់ការងាររបស់ថៃ។ ពលករខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ាទាំងអស់ត្រូវបានអាជ្ញាធរថៃធ្វើការបញ្ជូនខ្លួនតាមរយៈរថយន្ដក្រុងដឹកអ្នកដំណើរ ពីខេត្តសង់ខ្លា ទៅកាន់ ខេត្តម៉ែហង្សសន ជាយដែនថៃ-ភូមា ដោយមានការជាសម្រួលគ្រុប់បែបយ៉ាងពីសំណាក់មន្ដ្រីប៉ូលិសព្រំដែនថៃ។

website_news/2017100711.txt · Last modified: 2017/07/10 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki