website_news:2017100801

នាយករដ្ឋមន្ត្រីស្តីទីជម្រុញឲ្យរៀបចំកិច្ចព្រមព្រៀងជាមួយនឹងបណ្តាប្រទេសដែលមានពលករកម្ពុជា

http://www.cen.com.kh/local/ (ថ្ងៃទី 9 សីហា 2017, ម៉ោង 05:05:PM) | ដោយ: ឧត្តម

ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានជម្រុញឲ្យរៀបចំកិច្ចព្រមព្រៀង ឬក៏អនុស្សារណៈ (MOU) ជាមួយនឹងបណ្តាប្រទេសដែលមានពលករកម្ពុជាធ្វើការនៅទីនោះ ប្រទេសដែលមិនទាន់បានធ្វើអនុស្សារណៈ។ ដូចជាជាមួយប្រទេសម៉ាឡេស៊ ប៉ុន្តែឆ្នាំមកហើយនៅធ្វើមិនទាន់បាន ហើយប្រជាជន និងពលករកម្ពុជាក៏នៅទីនោះច្រើនដែរ គឺត្រូវតែជម្រុញបញ្ហានេះ។

ការជម្រុញឲ្យមានកិច្ចព្រមព្រៀង ឬក៏អនុស្សារណៈ (MOU) ជាមួយនឹងបណ្តាប្រទេសដែលមានពលករកម្ពុជាធ្វើការ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្តឆ្នាំ២០១៧-២០១៨ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០១៧ នៅទិស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា ការឲ្យរៀបចំកិច្ចព្រមព្រៀង ឬក៏អនុស្សារណៈ (MOU) ជាមួយនឹងបណ្តាប្រទេសពាក់ព័ន្ធសូមជម្រុញឲ្យបានលឿនកាលណា ល្អកាលនឹងបញ្ហានេះ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក៏បានជម្រុញឲ្យខាងអត្តសញ្ញាណកម្មធ្វើការសិក្សាអំពីវិធីដើម្បីពន្លឿនការផ្តល់លលិខិតឆ្លងដែន គឺលឿនប្រកបដោយយតម្លាភាព។ ហើយវាជាផ្នែកមួយជួយដោះស្រាយការចោទប្រកាន់ថា មានការលលំបាកក្នុងការធ្វើប៉ាស្ព័រ និងជួយកាត់បន្ថយបាននៅហានិភ័យផ្សេងៗបានច្រើន។

website_news/2017100801.txt · Last modified: 2017/09/05 12:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki