website_news:2017100809

កម្ពុជាផ្តើមបញ្ជូនពលករទៅហុងកុងជាលើកដំបូង

http://www.rasmei-kampuchea-news.html August 9, 2017

(ភ្នំពេញ) ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងថាកម្ពុជាបានផ្តើមបញ្ជូនពលករទៅធ្វើការនៅតំបន់រដ្ឋបាលហុងកុង ដែលជាតំបន់ថ្មីមួយទៀតក្នុងចំណោមប្រទេសនិងតំបន់ចំនួន៥ដែលកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រងនិងបញ្ជូនពលការិនីជំនួយការមេផ្ទះទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគាសាន់វ៉េ លោកអ៊ិត សំហេង បានឲ្យដឹងថាការបញ្ជូនពលករទៅហុងកុងនេះ គឺឱកាសថ្មីសម្រាប់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ។

លោកបញ្ជាក់ថា “…លក្ខខណ្ឌការងារ និងច្បាប់នៅទីនោះ គឺល្អ ធានាសុវត្ថិភាពក្នុងពេលធ្វើការងារ…ហើយអញ្ចឹងទេ ខ្ញុំជឿថានេះជាឱកាសថ្មីសម្រាប់ពលរដ្ឋយើងហើយឱកាសនេះមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលយើងដែលមានទំនាក់ទំនងល្អរវាងកម្ពុជា និងជាមួយតំបន់រដ្ឋបាលហុងកុង។ លោករដ្ឋមន្ត្រីបន្តថា ទើបតែឆ្នាំ២០១៧នេះទេ ដែលតំបន់រដ្ឋបាលហុងកុងបើកឱកាសដល់ពលករខ្មែរទៅធ្វើការនៅទីនោះបាន។ លោកបន្ថែមថា គម្រោងបញ្ជូនពលករផ្នែកមេផ្ទះដំបូងនឹងបញ្ជូនឲ្យបានទៅធ្វើការនៅក្នុងខែកញ្ញា ឆ្នាំ២០១៧៕ដោយ៖វិបុល/sn

website_news/2017100809.txt · Last modified: 2017/09/06 12:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki