website_news:2017100810

ស៊ុយអ៊ែត ស្នើកម្ពុជាឲ្យថែមសិទ្ធិ ដល់ពលករ

http://www.daem-ampil-news.html ថ្ងៃពុធ, 09 សីហា ២០១៧ 13:17 ដោយ: ធី លីថូ ID:049

ភ្នំពេញ៖ដើម្បីឲ្យពលករខ្មែរធ្វើការ នៅក្រៅប្រទេសមានសិទ្ធិ គ្រប់គ្រាន់បន្ថែមទៀត ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោកស្រី Maria sargen បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្ថែមសិទ្ធិដល់ពួកគេថែមទៀត។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឲ្យដឹង ក្រោយបញ្ចប់កិច្ចជំនួប ជាមួយឯកអគ្គរាជទូតស៊ុយអ៊ែត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ថា ឯកអគ្គរាជទូតបាន ស្នើសុំឲ្យគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ថែមសិទ្ធិដល់ពលករទាក់ទង នឹងរឿងការងារ។ លោក កែវ រ៉េមី បន្តថា ការពិតគណៈកម្មាធិការសិទ្ធិមនុស្ស មានក្រុមការងារ ដើម្បីជជែកពិភាក្សា ហើយក៏បានជួបគ្នាបានមួយជំហាន ដោយមានលោក ជាយ ជេលី ជាអនុប្រធានក្នុងគណៈកម្មាធិការសិទ្ធយមនុស្ស ហើយនឹងជាប្រធាន ក្រុមអ្នកទទួលបន្ទុកសិទ្ធិមនុស្ស (UPR) ដែលបានសរសេរ របាយការណ៍ មកជួបលោកស្រី Maria sargen នៅថ្ងៃទី៩ សីហានេះ។

លោកបញ្ជាក់ថា “អ្វីដែលបានមួយជំហាន ខ្ញុំទទួលបានត្រាប់បង្រៀន នៃរបៀបវារៈការបម្រុងរៀបចំពេលថ្ងៃក្រោយ យើងដូចជាកំណត់យកខែ១០ ហើយនៅក្នុងប្រធានបទហ្នឹង លឺសូថា លោកជំទាវ បានស្នើសុំបន្ថែមសិទ្ធិពលករ ទាក់ទង នឹងសិទ្ធិពលករបានសិទ្ធិការងារ”។ លោកថា គណៈកម្មាធិការបានទាក់ទង ទៅក្រសួងការងារ ដើម្បីបញ្ជូនក្រុមកាងារ ដែលក្ដាប់កិច្ចការនេះ សម្រាប់សហការគ្នា ដើម្បីពិភាក្សាការងារជាមួយគ្នា ទាក់ទងទៅនឹងប្រធានបទ គឺសិទ្ធិនារី សិទ្ធិស្មើភាពគ្នានៃភេទ ក្នុងនោះ ក៏មានសិទ្ធិភេទទីបី ដែលគេហៅថា ក្រុមប្ដូរភេទ ដែលទាក់ទងនឹង(LGBT)៕

website_news/2017100810.txt · Last modified: 2017/09/06 12:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki