website_news:2017100813

រដ្ឋមន្ត្រីក្រសួងការងារ ជួបជាមួយគណៈប្រតិភូហុងកុង រឿងជ្រើសរើសពលករ ធ្វើការនៅតំបន់ពិសេសហុងកុង

http://www.rasmei-kampuchea-news.html (ថ្ងៃទី 10 សីហា 2017, ម៉ោង 12:09:PM) | ដោយ: មុនីរាជ

ភ្នំពេញ: លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូហុងកុង ដឹកនាំដោយលោក Law Chi Kwong រដ្ឋលេខាធិការ នៃការិយាល័យ ទទួលបន្ទុក វិស័យការងារ និងសុខុមាលភាព តំបន់រដ្ឋបាលពិសេស ហុងកុង ដោយកិច្ចពិភាក្សា ផ្តោតទៅលើ ការផ្សព្វផ្សាយ និងនីតិវិធី នៃការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនី ជំនួយការមេផ្ទះ ទៅធ្វើការនៅតំបន់ រដ្ឋបាល ពិសេសហុងកុង នៅថ្ងៃទី១០ សីហា នេះ វេលាម៉ោង ៩:៣០ នាទី ព្រឹក នៅទីស្តីការក្រសួងការងារ។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់លោក Law Chi Kwong រដ្ឋលេខាធិការ នៃការិយាល័យ ទទួលបន្ទុកវិស័យការងារ និងសុខុមាលភាព តំបន់រដ្ឋបាលពិសេស ហុងកុង គឺមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ជាពិសេសតំបន់សេដ្ឋកិច្ច ពិសេសហុងកុង ជាមួយព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំហុងកុង ដែលបានអនុគ្រោះ ផ្តល់ទិដ្ឋាការដល់ពលករកម្ពុជា ទៅធ្វើការងារ នៅតំបន់សេដ្ឋកិច្ច ពិសេសហុងកុង៕N/S

website_news/2017100813.txt · Last modified: 2017/09/06 13:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki