website_news:2017100815

ក្រុមអ្នកជួញដូរមនុស្ស បង្ខំឲ្យជនអន្តោប្រវេសន៍ លោតចូលក្នុងសមុទ្រនៅ យ៉េមែន ស្លាប់២៩នាក់និង បាត់ខ្លួន២២នាក់

http://www.daem-ampil-news. ព្រហស្បតិ៍១០ សីហា ២០១៧ 12:50 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:049

យ៉េមែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នំា២០១៧ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM) បានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកជួញដូរមនុស្ស បានបង្ខំឲ្យជនអន្តោប្រវេសន៍សូម៉ាលី និងអេហ្ស៊ីបជាង១២០នាក់ លោតទឹកនៅដែនសមុទ្រជ្រៅកាលពីថ្ងៃអង្គារ និងថ្ងៃពុធម្សិលមិញនេះ បណ្តាលឲ្យស្លាប់អស់ ២៩នាក់ និង២២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។

អង្គការ IOM បានអះអាងថា អង្គការបានរកឃើញផ្លូររបស់ពួកគេនៅទឹករាក់ៗ ដែលជាជនចំណាកស្រុកចំនួន២៩នាក់ នៅដែលអណ្តែតមកទើរនៅឆ្នេរខ្សាច់ ខេត្ត Shabwa ភាគខាង ត្បូងប្រទេសយ៉េមែន ដោយបានកប់ជនរងគ្រោះទាំងរស់ ។ បើតាមមន្ត្រីស្តីទីរបស់អង្គការ IOM នៅក្រុង អាដែន បានប្រាប់ដល់ AFP ថា “ក្រុមជួញដូរមនុស្សទាំងនោះ បានបង្ខំឲ្យជនអន្តោប្រវេសន៍លោតចូលក្នុងទឹកដោយចេតនា ព្រោះពួកគេភ័យខ្លាច នឹងត្រូវគេចាប់ខ្លួនពីសំណាក់ក្រុមអាជ្ញាធរនៅពេលទៅដល់មាត់ច្រាំងនោះ” ៕

website_news/2017100815.txt · Last modified: 2017/09/06 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki