website_news:2017101102

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរពីរនាក់ឱ្យសមត្ថកិច្ចកម្ពុជាវិញ

http://www.rasmeinews.com November 10, 2017

(ឧត្តរមានជ័យ)៖អាជ្ញាធរថៃបានបញ្ជូពលរដ្ឋខ្មែរចំនួន២នាក់ដែលបានឆ្លងព្រំដែនខុសច្បាប់ចូលកាប់ឈើឱ្យមកសមត្ថកិច្ចកម្ពុជា ប្រចាំច្រកជាំសាងាំព្រំដែនវិញ។ ការប្រគល់ស្ថិតនៅភូមិជើងភ្នំឃុំត្រពាំប្រីយស្រុកអន្លង់វែងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៩ខែវិឆ្ឆិកាឆ្នាំ២០១៧។

សមត្ថកិច្ចកម្ពុជាការពារព្រំដែនបានឱ្យដឹងថា ពលរដ្ឋខ្មែរចំនួន២នាក់ ដែលអាជ្ញាធរថៃប្រគល់ឱ្យសមត្ថកិច្ចកម្ពុជាវិញនៅច្រកព្រដែនខាងលើឈ្មោះ គៀនចាន់ សារឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតូច ឃុំក្រាំងស្នាយស្រុកឈូក ខេត្តកំពត។ ជននេះបានចូលឆ្លងព្រំដែនចូលកាប់ឈើខុសច្បាប់ និងបានជាប់គុកនៅខេត្តអូរប៊ុន(ថៃ)។

ឃាត់ខ្លួនតាមច្រកត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ។ ឈ្មោះ ឃួន អ៊ុំ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិតាឡាត់ខ្វាយ ឃុំតាឡាត់ខ្វាយ ស្រុកព្រៃវែង ខេត្តព្រៃវែង បានចូលឆ្លងព្រំដែនកាប់ឈើខុសច្បាប់តាមច្រកទំនប់ដាច់ ក្នុងឃុំ-ស្រុកត្រពាំងប្រាសាទ ជាមួយគ្នា ហើយត្រូវបានចាប់ខ្លួនថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ជាប់គុកនៅខេត្តស៊ីសាគេតប្រទេស(ថៃ)៕ S/ដោយ៖សហការី

website_news/2017101102.txt · Last modified: 2017/11/10 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki