website_news:2017101103

ពលករខ្មែរ ចំណាកស្រុកខុសច្បាប់ 9 នាក់ត្រូវកម្លាំងតម្រួតខេត្ត ស្រះកែវចាប់ខ្លួន

Thairath.co.thhttp:pheaktraprak.com/archives By ប្រាក់ ភត្ត្រា November 10, 2017 ពលករខ្មែរចំណាកស្រុកមកខេត្តសៀមរាប,បន្ទាយមានជ័យ,ត្បូងឃ្មុំចំនួន 9នាក់ត្រូវកម្លាំងសមត្ថកិច្ចតម្រួតខេត្តស្រះកែវ ប្រទេសថៃ ធ្វើការចាប់ខ្លួនបន្ទាប់ពីឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។ ករណីឃាត់ខ្លួនពលករខ្មែរ ខុសច្បាប់នេះបានកើតឡើងកាលពីវេលាម៉ោង05:00ល្ងាច ថ្ងៃព្រហស្បតិ៍ទី09 ខែវិច្ឆិកា ឆ្នាំ2017 បន្ទាប់ពីកម្លាំងសមត្ថកិច្ចតម្រួតខេត្ត ស្រះកែវបានប្រដេញចាប់រថយន្តម៉ាកtoyota ពណ៌សមួយគ្រឿងពាក់ស្លាកលេខ6396ក្លែងក្លាយ បើកបរដោយបុរសជនជាតិថៃវ័យ40ឆ្នាំម្នាក់ ក្នុងការឆែកឆេរក្នុងរថយន្ត សមត្ថកិច្ចបានរកឃេីញពលករខ្មែរប្រុសស្រីចំនួន9នាក់ ខណៈពេលកំពុងធ្វើដំណើរក្នុងរថយន្ត ខាងលើនៅលើទឹកដីខេត្តស្រះកែវ។ យោងតាមប្រភពព័ត៌មានថៃបានឱ្យដឹងថា ពលករខ្មែរខុសច្បាប់ទាំង9នាក់បានធ្វើដំណើរឆ្លងដែនខុសច្បាប់តាមរយៈច្រកព្រំដែនធម្មជាតិ ស្រុកអូរបីជាន់ខេត្តបន្ទាយមានជ័យ ពលករខ្មែរត្រូវបានចាប់ខ្លួននោះរួមមាន៖ 1- ឈ្មោះ ម៉េត ភេទប្រុសអាយុ37 ឆ្នាំសញ្ជាតិខ្មែររស់នៅក្នុងខេត្តបន្ទាយមានជ័យ 2-ឈ្មោះ ណា ភេទប្រុសអាយុ20 ឆ្នាំសញ្ជាតិខ្មែររស់នៅក្នុងខេត្ត បន្ទាយមានជ័យ 3-ឈ្មោះ ឡាត ភេទប្រុសអាយុ20 ឆ្នាំសញ្ជាតិខ្មែររស់នៅក្នុងខេត្ត ត្បូងឃ្មុំ 4-ឈ្មោះ រ៉េន ភេទប្រុសអាយុ24 ឆ្នាំសញ្ជាតិខ្មែររស់នៅក្នុងខេត្តសៀមរាប 5-ឈ្មោះ អន ភេទស្រីអាយុ26 ឆ្នាំសញ្ជាតិខ្មែររស់នៅក្នុងខេត្តបន្ទាយមានជ័យ 6-ឈ្មោះ សេន ដាវី ភេទស្រីអាយុ24 ឆ្នាំសញ្ជាតិខ្មែរ រស់នៅក្នុងខេត្ត បន្ទាយមានជ័យ 7-ឈ្មោះ រូន ភេទស្រីអាយុ30 ឆ្នាំសញ្ជាតិខ្មែររស់នៅក្នុងខេត្តសៀមរាប 8-ឈ្មោះ ស្រី រួត ភេទស្រីអាយុ30ឆ្នាំសញ្ជាតិខ្មែររស់នៅក្នុងខេត្តត្បូងឃុំ 9-ឈ្មោះ ពិត ភេទប្រុសអាយុ10 ឆ្នាំសញ្ជាតិខ្មែរ រស់នៅក្នុងខេត្តបន្ទាយមានជ័យ តាមការត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចតម្រួតថៃបានបញ្ជាក់ថាពលករខ្មែរទាំង9នាក់ គ្មានឯកសារចេញចូលប្រទេសថៃតាមផ្លូវច្បាប់ទេ។ នៅពេលវេលាបន្តបន្ទាប់កម្លាំងសមត្ថកិច្ចថៃដដែលបានឃាត់រថយន្តម៉ាក(ប៉ាសេរ៉ូ)ពាក់ស្លាក2940 ឈុនបុរីមួយគ្រឿងទៀត ព្រមទាំងឆែករកឃើញសម្ភារៈប្រើប្រាស់ខោអាវ,បារីបរទេសមួយចំនួននៅក្នុងរថយន្ដខាងលើព្រមទាំងឃាត់ខ្លួនបានអ្នកបើកបររថយន្តជនជាតិថៃ2នាក់ ។ តាមចម្លើយសារភាពរបស់របសអ្នកបើកបររថយន្តToyota បានប្រាប់ថា រូបគេបានដឹកពលករខ្មែរទាំងអស់មកពីឃុំកូកសូង ស្រុកអារញ្ញ ទៅខេត្ដឆាក់ឈើងសៅ ក្នុងតំលៃមនុស្សម្នាក់1.000បាត ហើយតែដឹកមនុស្សខុសច្បាប់បែបជាលើកដំបូងក៏ត្រូវតម្រួតចាប់តែម្ដង។ ប្រភពពីពលករការីនីឈ្មោះ សេន ដាវី បានប្រាប់អោយដឹងថារូបនាងមានឯកសារធ្វើការនៅក្នុងប្រទេសថៃត្រឹមត្រូវ តែនៅពេលចុះមកផ្ទះបានផ្ញើរឯកសារទាំងអស់អោយថៅកែរក្សាទុក ព្រោះអាងថាមិនអីក្រោយសាកសួរពលករខ្មែរទាំងអស់ត្រូវបានសមត្ថកិច្ចថៃប្រគល់ជូនតម្រួតអន្តោប្រវេសន៍ខេត្តស្រះកែវ បន្តចាត់វិធានការតាមផ្លូវច្បាប់។ ដកស្រង់ព័ត៌មាន:Thairath.co.th

website_news/2017101103.txt · Last modified: 2017/11/10 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki