website_news:2017101105

ឥណ្ឌូនេស៊ីគ្រោងបញ្ជូនកម្មករនេសាទខ្មែរ៤នាក់មកកម្ពុជាក្រោយចាប់ខ្លួន

http://vodhotnews.com ដោយ លោក ពេជ្រ ចំរុង ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង 5:08 PM

អាជ្ញាធរឥណ្ឌូនេស៊ីថា គ្រោងនឹងបញ្ជូនពលរដ្ឋខ្មែរ ៤នាក់ ដែលចូលនេសាទខុសច្បាប់ ក្នុងប្រទេសនេះ ត្រឡប់មកកម្ពុជាវិញ។ យោងតាមការផ្សាយរបស់សារព័ត៌មាន The Jakata Post នៅថ្ងៃព្រហស្បតិ៍នេះថា កម្លាំងល្បាតសមុទ្រឥណ្ឌូនេស៊ី បានឃាត់ខ្លួនជនជាតិខ្មែរ ៤នាក់ នៅក្បែរកំពង់ផែ Belawan ភាគឦសាននៃកោះស៊ូម៉ាត្រា កាលពីថ្ងៃទី១៦ ខែតុលា ដោយចោទថា បានចូលទៅនេសាទខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចដែនទឹករបស់ខ្លួន និងប្រើប្រាស់នាវា ដែលមានទង់ជាតិម៉ាឡេស៊ី។ បើតាម The Jakata Post អាជ្ញាធរឥណ្ឌូនេស៊ី អះអាងថា បច្ចុប្បន្ន កំពុងរកការសហការជាមួយស្ថានទូតកម្ពុជា ប្រចាំនៅទីនោះ ដើម្បីសម្រួលឲ្យពួកគេ អាចវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងខែវិច្ឆិកានេះ៕

website_news/2017101105.txt · Last modified: 2017/11/10 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki