website_news:2017110301

រយៈពេល១ថ្ងៃអាជ្ញាធរថៃបញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៣៦៦នាក់មកកម្ពុជាតាមច្រកទ្វារអន្តរជាតិដូង

http://ann.com.kh/blog/detail/ ដោយ: រៀម សាលី ថ្ងៃសៅរ៌ ទី១១ ខែមីនា ឆ្នាំ២០១៧

ខេត្តបាត់ដំបង ៖ ក្នុងរយះពេលតែ១ថ្ងៃ អាជ្ញាធរសមត្ថកិច្ចថៃបានបញ្ជូនខ្លួនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន៣៦៦នាក់មកកម្ពុជាតាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

លោក ឈុន វឿន មន្ត្រីអាវុធហត្ថប្រចាំការនៅច្រកទ្វារអន្តរជាតិដូងបានឲ្យដឹងថា នៅវេលាម៉ោង១១-០០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ អាជ្ញាធរសមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់មកកម្ពុជាចំនួន១៧១នាក់ក្នុងនោះស្រី៥៩នាក់។

លុះមកដល់វេលាម៉ោង ១៣-៥០នាទីថ្ងៃខែដដែល អាជ្ញាធរសមត្ថកិច្ចថៃបានបន្តបញ្ជូនបន្តចំនួន១៩៥នាក់ទៀតក្នុងនោះស្រី៧៨នាក់និងកូនក្មេង១៤នាក់ដែលពួកគាត់បានលួចឆ្លងដែនទៅធ្វើការដោយខុសច្បាប់នៅក្នុងទឹកដីថៃ។ លោកបន្តថា ការដែលអាជ្ញាធរថៃបញ្ជូនក្រុមពលករខ្មែរឲ្យវិលត្រឡប់មកកម្ពុជាវិញនៅពេលនេះ គឺដើម្បីអោយពួកគាត់បានបំពេញបែបបទលិខិតស្នាមអោយបានត្រឹមត្រូវស្របទៅតាមច្បាប់ទម្លាប់នៃប្រទេសទាំងពីរដើម្បីងាយស្រួលគ្រប់គ្រងនិងទទួលខុសត្រូវនៅពេលដែលពួកគាត់មានជួបបញ្ហាអ្វីមួយ៕

website_news/2017110301.txt · Last modified: 2017/08/24 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki