website_news:2017110303

នគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនមេខ្យល់ម្នាក់ជម្រិតទារប្រាក់ពីពលករដែលមកពីធ្វើការប្រទេថៃ

http://nokorwatnews.com 11-03-2017

ប៉ោយប៉ែត៖ កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលកំពុងធ្វើសកម្មភាព គំរាម កំហែងជំរិតទារប្រាក់ ពីពលករចំណាក់ស្រុកកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ឋិតក្នុងភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតប្រាប់ថា ជនសង្ស័យឈ្មោះ ប៉េ ហួត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពគំរាមកំហែង ជំរិតទារប្រាក់ ទៅលើជន រងគ្រោះ២នាក់ /ទី០១.ឈ្មោះ លី លីន ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិជាំ ឃុំត្រពាំងក្រសាំង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ២.ឈ្មោះ ង៉ាន សឺ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត នៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកថា មុនកើតហេតុ ជនរងគ្រោះជាពលករបានធ្វើដំណើរមកពីប្រទេសថៃ បំណងមកស្រុកកំណើត ខ្លួន វិញនៅឯខេត្តកំពងធំ លុះមកដល់ផ្សាររុងក្លឿបានជួបនឹងជនសង្ស័យខាងលើ ដោយជនសង្ស័យនិយាយ ទៅជនរង គ្រោះទាំងពីរថា បើឲ្យខ្លួនគេនាំចូលមកប៉ោយប៉ែតក្នុងម្នាក់តម្លៃខ្លួន៨០០បាត ពេលតថ្លៃគ្នាត្រូវជនរងគ្រោះ និងជន សង្ស័យបាននាំគ្នាចេញពីផ្សាររុងក្លឿមកតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ដោយដើរកាត់ក្រោមស្ពាន មិត្តភាពកម្ពុជា ថៃ លុះមកដល់ផ្លូវរថភ្លើង (ចំណុចកើតហេតុ) ជនសង្ស័យជម្រិតទារប្រាក់បន្ថែមក្នុង១នាក់៩០០បាតបន្ថែមប្រាក់ ដែលតថ្លៃគ្នា តែបើមិនប្រាក់ឲ្យគេទេ(ជនសង្ស័យ)គេនឹងហៅបក្ខពួកមកថែមដើម្បីវាយធ្វើបាប ។

លោកបន្ថែមថា ដោយមានសេចក្ដីរាយការណ៍ពីពលរដ្ឋ លោកក៏បានដឹកនាំកម្លាំងទាំងយប់ដើម្បីទៅរំដោះ ជនរងគ្រោះពីជនសង្ស័យដែលគំរាមជម្រិតទារប្រាក់។ ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញសាក សួរ ធ្វើកំណត់ហេតុ ។ ក្រោយពីសាកសួរធ្វើកំណត់ហេតុជនសង្ស័យរួបនោះបានឆ្លើយសារភាពថា គេបានគំរាមទារ ប្រាក់ពីពលករទាំងពីរនាក់ពិតប្រាកដមែន ។ ជនសង្ស័យបន្ទាប់ពីសាកសួរធ្វើកំណត់ហេតុ រួចរាល់ នឹងបញ្ជូនខ្លួន ទៅ ស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

លោបន្ថែមថា សួមឲ្យបងប្អូនដែលឆ្លងដែនទៅរកការងារធ្វើក្រៅស្រុក សូមមេត្តាធ្វើលិខិត្តឆ្លងដែនស្រប ច្បាប់ ងាយស្រួលរកការការងារធ្វើ ចៀសវាងចាញ់បោកមេខ្សល់ ឬ គេយកបងប្អូនទៅលក់កម្លាំងពលកម្មជា ប្រយោជន៍របស់មេខ្សល់ ម្យ៉ាងទៀតបងប្អូនដែលទៅស្របច្បាប់ វាងាយស្រួលដល់កម្លាំងជំនាញធ្វើការងារដែល បងប្អូនជួបបញ្ហាដោយកត្តាណាមួយនោះ ៕ វណ្ណា

website_news/2017110303.txt · Last modified: 2017/03/11 16:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki