website_news:2017110401

អាជ្ញាធរកម្ពុជាចាប់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ពីបទរំលោភផ្លូវភេទក្មេងប្រុស១១នាក់

http://vodhotnews.com ដោយ លោក ពេជ្រ ចំរុង | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧ ម៉ោង 6:09 PM

អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសជនជាតិខ្មែរកាត់អាមេរិកាំងម្នាក់ ដោយចោទថា បានរំលោភបំពានផ្លូវភេទលើក្មេងប្រុសជាអនីតិជនចំនួន១១នាក់ នៅខេត្តតាកែវ ។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ APPLE Cambodia ចេញផ្សាយនៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៧ ឲ្យដឹងថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចាប់ខ្លួនបុរសជនជាតិខ្មែរអាមេរិកាំងម្នាក់ ឈ្មោះ តាន់ សារ៉ាវុធ អាយុ៤៧ឆ្នាំ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចោទបុរសនោះថា បានរំលោភបំពានផ្លូវភេទលើក្មេងប្រុស១១នាក់ អាយុពី១១ទៅ១៥ឆ្នាំ នៅស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមសេចក្ដីប្រកាស មន្ដ្រីប៉ូលិសបានចាប់ខ្លួនបុរសឈ្មោះ តាន់ សារ៉ាវុធ និងបញ្ជូនទៅនាយកដ្ឋានការពារ ការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បន្ទាប់ពីបានស្រាវជ្រាវនិងស៊ើបអង្កេតអស់រយៈពេលជាង១០ខែ តាំងពីពាក់កណ្ដាលឆ្នាំ២០១៦មក។ មន្ដ្រីប៉ូលិស បញ្ជាក់បន្ថែមថា បុរសឈ្មោះ តាន់ សារ៉ាវុធ បានរស់នៅក្នុងខេត្តតាកែវ តាំងពីឆ្នាំ២០០២មក និងបានធ្វើពុតជាចិត្តល្អ ដោយថែមទាំងបានជួយមើលថែក្មេងៗ និងឲ្យលុយអ្នកភូមិខ្ចីទៀតផង។

បើតាមមន្ដ្រីប៉ូលិស ជនសង្ស័យ តាន់ សារ៉ាវុធ បានសារភាពថា រូបលោកធ្លាប់ត្រូវបានតុលាការអាមេរិកផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១ខែ ពីបទបំពានផ្លូវភេទលើកុមារ និងបានសារភាពថា ពិតជាបានរំលោភបំពានលើកុមារកម្ពុជា១១នាក់ ពិតប្រាកដមែន៕

website_news/2017110401.txt · Last modified: 2017/04/11 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki