website_news:2017110501

ថៃចាប់ពលរដ្ឋខ្មែរឆ្លងដែនមកប្រកបមុខរបរលក់ប្រហិតខុសច្បាប់នៅក្នុងប្រទេសថៃ

http://www.khmer-chonburi.com/archives/ 10 MAY 2017ខ្មែរ បាត់ដំបង

កាលពីថ្ងៃអង្គារទី09 ខែឧសភា ឆ្នាំ2017 វេលាម៉ោង13:00 ថ្ងៃត្រង់ទាហានថៃបានរួមជាមួយតម្រួតខេត្ត ឈុនបុរីបានធ្វើការចុះត្រួតពិនិត្យបរិវេណក្រោយហាងទំនើប(ឆះឡើមថៃ) បានប្រទះឃើញពលរដ្ឋខ្មែរម្នាក់កំពុងដើររុញរទេះលក់ប្រហិតចៀននៅត្រង់ចំណុចនោះ គ្រាន់តែអ្នកលក់ប្រហិតរូបនោះបានក្រលេចឃើញទាហាន និងតម្រួតភ្លាមនោះ អ្នកលក់ប្រហិតរូបនោះបានដាក់រទេះចោលហើយរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពីជនសង្ស័យរត់គេចខ្លួនបាត់ សមត្ថកិច្ចថៃបានធ្វើការពិនិត្យប្រហិតនៅក្នុងរទេះទើបដឹងថា ប្រហិតដែលជនសង្ស័យរត់គេចខ្លួននោះមានក្លិនជូរផ្អូម ជាប្រហិតសល់គ្មានគុណភាពដែលធ្វើអោយប៉ះពាលដល់សុខភាពរបស់អ្នកទិញយកទៅបរិភោគ.។ ក្រោយពេលពិនិត្យរួចសមត្ថកិច្ចថៃបានធ្វើកំណត់ហេតុនិង រឹបអូសយកវត្ថុតាងដែលមានយកទៅប្រគល់តម្រួតខេត្តឈុនបុរី រួចនិងតាមចាប់អ្នកលក់ប្រហិតរូបនោះយកមកចាត់វិធានការតាមផ្លីវច្បាប់។

website_news/2017110501.txt · Last modified: 2017/05/11 10:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki