website_news:2017110502

ស្ត្រីពលករខ្មែរម្នាក់ធ្លាក់ពីលើអាគារកំពស់5 ជាន់នៅប្រទេសថៃបណ្ដាលអោយរងរបួសធ្ងន់

http://www.khmer-chonburi.com/archives 10 MAY 2017ខ្មែរ បាត់ដំបង

មានករណីស្ដ្រីពលករខ្មែរម្នាក់ធ្លាក់ពីលើអាគារសាលារៀនប្រាំជាន់នៅខេត្តឈុនបុរី បណ្ដាលអោយរងរបួស ធ្ងន់។ កាលពីថ្ងៃអង្គារទី09 ខែឧសភា ឆ្នាំ2017 មានហេតុការណ៍ស្ដ្រីពលករខ្មែរម្នាក់ធ្វើការជាជាងលាបពណ៌ជញ្ជាំងផ្ទះបានរងគ្រោះថ្នាក់ធ្លាក់ពីលើអាគារសាលារៀនកម្ពស់5ជាន់ បណ្ដាលអោយរូបនាងរងរបួសធ្ងន់ ហេតុការណ៍ស្ដ្រីពលករខ្មែរធ្លាក់ពីលើអាគារនេះបានកើតឡើងនៅក្នុងវត្ដណងខាម ស្ថិតនៅក្នុងស្រុកស៊ីរាចឆា ខេត្តឈុនបុរី ស្ដ្រីរងគ្រោះមានឈ្មោះ តែង មឿន អាយុ21 ឆ្នាំសញ្ជាតិខ្មែរ បានរងរបួសបាក់ឆ្អឹងដៃ -ជើងនិងបែកឆ្អឹងភ្លៅខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់។

បើតាមប្រភពពីប្ដីរបស់ស្ដ្រីរងគ្រោះបានឱ្យដឹងថា ប្រពន្ធគាត់ធ្វើការជាជាងលាបពណ៌ជញ្ជាំងសាលារៀនខណៈពេលកើតហេតុប្រពន្ធគាត់បានឡើងលើ(នាងរ៉ាមដែក)ដើម្បីលាបពណ៌លើជញ្ជាំងសាលារៀនតែកើតជានដែកជណ្ដើរខុសបណ្ដាលឲ្យនាងធ្លាក់ចុះមកខាងក្រោមបណ្ដាលអោយរងរបួសធ្ងន់។ បច្ចុប្បន្នប្រពន្ធរបស់គាត់ត្រូវបានសមត្ថកិច្ចសង្គ្រោះស្រុកស៊ីរាចឆាបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកស៊ីរាចឆាខេត្តឈុនបុរី។

website_news/2017110502.txt · Last modified: 2017/05/11 10:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki