website_news:2017110503

កម្មករនេសាទម្នាក់ ត្រូវនាវាជើងទឹក ប្រ៊ុយណេ ជួយសង្គ្រោះ ក្នុងដែនសមុទ្រ ខណៈលោតទឹក គេចពីការសម្លាប់

http://www./dap-news.html ថ្ងៃពុធ, ១០ ឧសភា ២០១៧ 15:39 ដោយ: ស៊ាន កុសល ID:019

ភ្នំពេញ៖ កម្មករទូកនេសាទខ្មែរម្នាក់ ដែលបម្រើការ នៅលើទូកនេសាទថៃ ត្រូវបាននាវាកងទ័ព ជើងទឹកប្រ៊ុយណេ ជួយសង្គ្រោះ បន្ទាប់ពីលោតទឹក ពីលើទូកនេសាទថៃ គេចពីការសម្លាប់ របស់អ្នកធ្វើការជាមួយគ្នា នេះបើតាមការបញ្ជាក់ របស់ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។

បើតាមមន្ត្រី នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង៨៖៤៥នាទី លោកអនុបាវីឯក ម៉ៅ សុវណ្ណដា នាយនាវីប្រចាំការ ពត៌មានសន្តិសុខលម្ហសមុទ្រ នៅមឈ្ឍមណ្ឌលIFC ប្រទេសសឹង្ហបុរី បានទទួលព័ត៌មាន អំពីករណីបុរស ជនជាតិខ្មែរម្នាក់ ដែលអះអាងថា បានលោតចេញ ពីទូកនេសាទថៃ រួចហែលទឹក ដោយប្រើធុងស្ពេត្រូ មួយបំណងគេចពី ការតាមសម្លាប់ ពីអ្នកនេសាទ លើទូកជាមួយគ្នា។ បុរសនេះត្រូវបានសង្គ្រោះ ដោយនាវាកងទ័ពជើងទឹក ប្រ៊ុយណេ DARUSSALUM ដែលបាន និងកំពុងធ្វើដំណើរឆ្ពោះមក ប្រទេសសឹង្ហបុរី ដោយឆ្លងកាត់ ដែនទឹកម៉ាឡេស៊ី នៅចំណុច Lat 5 40.178N Long 111 16.866E ភាគពាយព្យនៃកោះ Sarawak ប្រមាណ១៧៥គ.ម។

ប្រភពដដែលបន្តថា បុរសនេះមានឈ្មោះ វឿន វ៉ុន អាយុ៣៦ឆ្នាំ នៅលីវ មានស្រុកកំណើត នៅស្រុកពួក ខេត្តសៀមរាប បានមកធ្វើការ នៅទូកនេសាទឈ្មោះ ថាឡេថង១ (Taley thong 1) មានក្រុមហ៊ុននៅបាក់ណាម ប្រទេសថៃ។ គាត់បានបញ្ជាក់ថា គាត់ដាច់ចិត្ត លោតចោលទូក គឺមកពីមនុស្ស ទាំងអស់ព្យាយាម ចាក់សម្លាប់គាត់ ដោយមិនដឹងមូលហេតុ និងបានយកតែធុងស្ពេត្រូមួយ សម្រាប់ហែលប៉ុណ្ណោះ។

លោក វឿន វ៉ុន បច្ចុប្បន្ន មានសុវត្ថិភាព នឹងស្ថិតក្នុងការមើលថែ របស់នាវឹកប្រុយណេ នៃនាវា DARUSSALUM ដែលនិង មកចូលចត នៅមូលដ្ឋានកងនាវាចរ សឹង្ហបុរីនា ថ្ងៃទី១៣ខាងមុខ ក្នុងបំណងចូលរួម លំហាត់ហ្វឹកហ្វឺន នៅសប្ដាហ៌ក្រោយ ជាមួយគ្នានេះ លោក វ៉ុន ក៏និងមកដល់ ប្រទេសសឹង្ហបុរីផងដែរ ដោយសារគេមិនអាច បញ្ជូនកាត់ទៅណាបានទេ ហើយនិងសហការ ជាមួយស្ថានទូតកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍៕

website_news/2017110503.txt · Last modified: 2017/05/11 11:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki