website_news:2017110505

ពលករខ្មែរម្នាក់បានស្លាប់និង13នាក់ ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរនៅប្រទេសថៃ

http://www.khmer-chonburi.com/archives 11 MAY 2017 ខ្មែរ បាត់ដំបង

រថយន្តដឹកពលករខ្មែរទៅធ្វើការបេះផ្លែឈើនៅខេត្ដត្រាតជួបគ្រោះថ្នាក់បុកដើមឈើរ បណ្ដាលអោយមានមនុស្សស្លាប់ម្នាក់រងរបួសធ្ងន់13នាក់ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង 07:30 នាព្រឹកថ្ងៃព្រហស្បតិ៍ទី11 ខែឧសភាឆ្នាំ2017 នៅត្រង់ចំណុចផ្លូវថាប្រាក់ឌូ -ឆាងលឿរ ឃុំហួយរែង ស្រុកត្រាត ខេត្តត្រាតប្រទេសថៃ ប្រភពពី សមត្ថកិច្ចថៃបានប្រាប់ឲ្យនៅកន្លែងកើតហេតុសមត្ថកិច្ចបានប្រទះឃើញរថយន្តម៉ាកToyota Visgo មួយគ្រឿងពាក់ស្លាកលេខบบ 9765 จันทบุรี បានរងគ្រោះបុកជាដើមឈើ បណ្ដាលអោយមានមនុស្សរងរបួសចំនួន13 នាក់ និងស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុម្នាក់ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទាំងអស់ជាពលករខ្មែរមកធ្វើការបេះផ្លែឈើនៅក្នុងខេត្ដចាន់បុរី ។ បច្ចុប្បន្នជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកត្រាត ប្រទេសថៃ។

website_news/2017110505.txt · Last modified: 2017/05/12 09:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki