website_news:2017110508

ការបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជានៅខេត្តរ៉ាក់យ៉ង

https://www.facebook.com/mlvt.gov.kh/ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ សូមគោរពជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ ជ្រាបថា ក្រុមការងារចល័តអន្តរក្រសួង នៃគណៈកម្មការផ្តល់ភាពស្របច្បាប់ នឹងទៅធ្វើការបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេសនិងប័ណ្ណ OCWC ជូនបងប្អូនពលករដែលកំពុងធ្វើការងារនៅ ខេត្តរ៉ាក់យ៉ង ចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ហើយសម្រាប់វគ្គទី១ នេះ ក្រុមការងារនឹងធ្វើការបើកផ្តល់ជូនបងប្អូនពលករ (ដូចមានបញ្ជីឈ្មោះជូនភ្ជាប់) ចាប់ពីថ្ងៃទី០៨ ដល់ ១៨ ខែឧសភា ឆ្នាំ២០១៧ សម្រាប់ខេត្តរ៉ាក់យ៉ង ចំនួន ២០៤៦នាក់។ សូមបងប្អូនរួសរាន់ក្នុងការមកពិនិត្យឈ្មោះ និងធ្វើការបើកផ្តល់ឯកសារទាំងនេះ ឱ្យបានទាន់តាមពេលវេលាកំណត់។

website_news/2017110508.txt · Last modified: 2017/05/12 09:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki