website_news:2017110703

ថៃបញ្ជូនពលរដ្ឋខ្មែរ២នាក់មកកម្ពុជាវិញបន្ទាប់ពីដោះលែងពីពន្ធនាគារ

http://www.everyday-news.html ថ្ងៃ សៅរ៏ ទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ ម៉ោង ០៨:៣៧

(ឧត្តរមានជ័យ)៖ ពលរដ្ឋខ្មែរ២នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកអន្តរជាតិជាំស្រងាំ ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពួកគេត្រូវបានដោះលែងពីពន្ធនាគារនៅប្រទេសថៃ ពីបទ ចូលកាប់ឈើគ្រញូងដោយខុសច្បាប់។

អាជ្ញាធរច្រកជាំស្រងាំរបស់កម្ពុជា បានឲ្យដឹងថា ជនទាំងពីរមានឈ្មោះ ទី១. សឿន ចើន ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិដង្ខៅម៉ៅ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជននេះត្រូវបានអាជ្ញាធរចាប់ខ្លួនថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ តាមច្រកចាក់ច្រែង ជិតប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពីបទ កាប់ឈើកគ្រញូងខុសច្បាប់ ក្នុងទឹកដីថៃ ហើយត្រូវបានចាប់ខ្លួន និងពន្ធនាគារនៅខេត្តស៊ីកេត។

ជនទី២ មានឈ្មោះ សាម សូ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិចំបក់មានជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជននេះត្រូវបានចាប់ខ្លួនថ្ងៃ០៣ ខែមេសា ឆ្នាំ២០១៧ ចូលកាប់ឈើគ្រញូងតាមច្រកចាក់ច្រែង ជិតប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពីបទ កាប់ឈើកគ្រញូងខុសច្បាប់ ក្នុងទឹកដីថៃ ហើយត្រូវបានចាប់ខ្លួន និងពន្ធនាគារនៅខេត្តស៊ីកេតដូចគ្នា។

ក្រោយពីទទួលបានពលរដ្ឋទាំង២រូប អាជ្ញាធរកម្ពុជា បានធ្វើការអប់រំ ហើយឲ្យជនទាំងពីរវិលត្រលប់ទៅ កាន់លំនៅស្ថានវិញ ដើម្បីប្រកបមុខរបរស្របច្បាប់ចាប់ពីពេលនេះតទៅ៕ អត្ថបទ៖ រស្មីកម្ពុជា

website_news/2017110703.txt · Last modified: 2017/08/24 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki