website_news:2017110704

កូនកាត់ថៃអាមេរិកាំម្នាក់ ប្ដឹងពលករខ្មែរ 5នាក់ពីបទរំលោភបំពានលើរាងកាយ នៅក្នុងបាតសមុទ្រ

http://www.khmer-chonburi.com/archives/ เพียะตรา ประ กรกฎาคม កក្កដា 11, 2017

ប្រទេសថៃ÷ តម្រួតក្រុង Pattaya ប្រទេសថៃ បាននាំខ្លួនបុគ្គលិកក្រុមហ៊ុនទេសចរណ៍ជាជនខ្មែរ 5នាក់ ទៅធ្វើការសាកសួរ បន្ទាប់ពីម្ដាយជនរងគ្រោះបានដាក់ប្ដឹងពីបទរំលោភបំពានលេីរាងកាយ ក្មេងស្រីអាយុ13ឆ្នាំ ជាកូនកាត់ថៃអាមេរិកាំងម្នាក់។

ករណីនេះបានកើតឡើងកាលពី ថ្ងៃច័ន្ទ ទី10 ខែកក្កដា ឆ្នាំ2017 បន្ទាប់ពីសមត្ថកិច្ចតម្រួតក្រុងPattaya ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ បាននាំខ្លួនបុគ្គលិកខ្មែរ5នាក់ ដែលធ្វើការអោយក្រុមហ៊ុននាំភ្ញៀវទេសចរណ៍មួយលើ(កោះឡាន)ស្ថិត ក្នុងស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ។ ករណីបានកើតឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីម្ដាយរបស់ក្មេងស្រីកូនកាត់ថៃអាមេរិកាំង ម្នាក់ឈ្មោះ(A) អាយុ 50 ឆ្នាំ បានប្ដឹងបុគ្គលិកក្រុមហ៊ុនទេសចរណ៍ នៅលើកោះឡាន ពីបទរំលោភបំពានលើរាងកាយរបស់របស់កូនស្រីគាត់ ឈ្មោះ (l d)អាយុ 13 ឆ្នាំ សញ្ជាតិថៃ អាមេរិកាំង ខណៈពេលដែលកូនស្រីគាត់កំពុងដើរទស្សនាត្រីនៅ រមណីយដ្ឋានបាតសមុទ្រនៅលើកោះឡាន។

ប្រភពពីម្ដាយក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចតម្រួតអោយដឹងថា នៅថៃ្ងកើតហេតុ គាត់និងគ្រួសារបាននាំគ្នាធ្វើដំណើរកំសាន្តនៅលើកោះឡាន ហើយបានចូលទស្សនា រមណីយដ្ឋានមើលត្រីក្នុងបាតសមុទ្យ មួយកន្លែង នៅលើ(កោះឡាន) ខណៈពេលកើតហេតុកូនស្រីបានដើរទស្សនាត្រីតែម្នាក់ឯង បានត្រូវបុគ្គលិកក្រុមហ៊ុនពីនាក់ជាជនជាតិខ្មែរ ពាក់អាវពណ៌ខ្មៅ ដែលជាអ្នកឈរចាំសង្កេតការណ៍មើលភ្ញៀវទេសចរនៅទីនោះ បានលូកដៃពីខាងក្រោយកអាវ ចាប់ដើមទ្រូងរបស់កូនស្រីគាត់ពីទៅបីម្ដង តែនាងត្រូវកូនស្រីគាត់ក្រវៀស ដៃចេញ មិនត្រឹមតែប៉ុណ្ណោះបុគ្គលិកទាំងពីរនាក់ បានព្យាយាមលូកដៃចូលទៅខោលីអូចាប់ប្តដាប់ភេទរបស់កូនស្រីថែមទៀត។ បន្ទាប់ពីកូនស្រីគាត់បានវិលត្រឡប់មកសណ្ឋាគារវិញ កូនស្រីគាត់បាននិយាយរៀបរាប់រឿងហេតុដែលកើតឡើង ប្រាប់ដល់រូបគាត់ទើបគាត់ និងក្រុមគ្រួសារសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងឲ្យ សមត្ថកិច្ចតម្រួត ក្រុងPattaya ជួយចាប់ជនដៃដល់យកមក ផ្ដន្ទាទោសតាមច្បាប់។ ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹង ភ្លាមសមត្ថកិច្ចតម្រួត បានទៅនាំខ្លួនបុគ្គលិកក្រុមហ៊ុនខាងលើដែលជាជនជាតិខ្មែរទាំង 5 នាក់មកធ្វើការសាកសួរនៅ ប៉ុស្តិ៍តម្រួតក្រុង Pattaya តែបុគ្គលិកខ្មែរទាំង 5នាក់ នោះបានធ្វើការបដិសេធ ចំពោះការចោទប្រកាន់ខាងលើនេះ។

ប្រភពពីសមត្ថកិច្ចតម្រួតក្រុងPattaya បានប្រាប់ឲ្យដឹងថាក្រោយពីបានសាកសួរបុគ្គលិកសង្ស័យទាំង 5នាក់ នោះរួចមក សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាក្នុងចំណោមបុគ្គលិកខ្មែរទាំង 5នាក់នោះ មាន 3នាក់គួរឲ្យសង្ស័យ។ បច្ចុប្បន្នសមត្ថកិច្ចតម្រួតថៃក្រុង Pattayaកំពុងតែស្វែងរកភស្តុតាងបន្ថែម លើករណីរំលោភបំពានលើរាងកាយរបស់ក្មេងស្រីកូនកាត់ថៃអាមេរិកាំងម្នាក់នេះ។ កន្លងមកបុគ្គលិករបស់ក្រុមហ៊ុនទេសចរណ៍មួយនេះធ្លាប់ព្រឹត្តិបទល្មើសស្រដៀងគ្នានេះជាច្រើនលើកច្រើនសារមកហើយ តែជនរងគ្រោះ មិនហានប្ដឹង ព្រោះជនរងគ្រោះភាគច្រើនជាជាភ្ញៀវទេសចរជនជាតិចិន ទើបបុគ្គលិកមួយក្រុមនេះបានដៃ ហើយព្រឹត្តិអំពើមិនសមរម្យបែបនេះ។

website_news/2017110704.txt · Last modified: 2017/07/11 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki