website_news:2017110705

ស្រ្តីចិនម្នាក់ត្រូវប្រហារជីវិតពីបទបង្ខំក្មេងឲ្យប្រកបរបរបម្រើផ្លូវភេទ

http://fbfreeshare.com/news/ By : Admin July 11, 2017 Category : Media News

ស្រ្តីជនជាតិចិនម្នាក់ត្រូវកាត់ទោសប្រហារជីវិតបន្ទាប់ពីទទួលការចោទប្រកាន់ ថាបានបង្ខំក្មេងសិស្សសាលាចំនួន ២២នាក់ឲ្យប្រកបរបរបម្រើផ្លូវភេទ។ នាង Zhao Qingmei ត្រូវប្រហារជីវិតនៅក្នុងខេត្ត Guizhou ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន បន្ទាប់ពីការប្តឹងតវ៉ាចុងក្រោយរបស់នាងត្រូវតុលាការ ច្រានចោល។ នាង Zhao Qingmei ត្រូវកាត់ទោសជាមួយនឹងមនុស្ស ៦នាក់ផ្សេងទៀតដែល ជាប់ពាក់ព័ន្ធនឹងការបង្ខំក្មេងសិស្សសាលាចំនួន ២២នាក់ ដែលនៅក្នុងនោះមាន ក្មេងខ្លះមានអាយុត្រឹម ៦ឆ្នាំទៀតផង ឲ្យបម្រើផ្លូវភេទនៅក្នុងខេត្តនៃតំបន់ភ្នំដ៏ក្រីក្រមួយ។ របាយការណ៍មួយបាននិយាយថានាង Zhao ក៏ត្រូវកាត់ទោសពីបទជួយប្តី របស់នាងឲ្យរំលោភក្មេងម្នាក់ផងដែរ។ ជនជាប់ចោទផ្សេងៗទៀត រួមទាំងប្តីរបស់នាង Zhaoផងដែរត្រូវកាត់ទោស ក្នុងចន្លោះពីជាប់គុកអស់មួយជីវិតរហូតដល់ទោសប្រហារជីវិតជាមួយនឹង ការពន្យាពេលដាក់ទោសចំនួន ២ឆ្នាំ ដែលជាទូទៅត្រូវជាប់គុកអស់មួយជីវិត៕

website_news/2017110705.txt · Last modified: 2017/07/11 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki