website_news:2017110801

សម្តេច ស ខេង ស្នើរឲ្យសមត្ថកិច្ចបិទច្រករបៀងទាំងអស់

http://www.phnompenh-thmey-news.html ចេញផ្សាយ ថ្ងៃទី 10/08/2017

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើរទៅកាន់សមត្ថកិច្ច តាមបណ្ដាខេត្តជាប់ព្រំដែនឲ្យបិទច្រករបៀងខណដែលការស្នើសុំនេះបានធ្វើម្តងរួចមកហើយ ប៉ុន្តែពុំមានប្រសិទ្ធភាព ។សម្ដេចក្រឡាហោម បានលើកឡើងថា កន្លងទៅក្រសួងមហាផ្ទៃ ក៏ធ្លាប់បានធ្វើការណែនាំ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចមូលដ្ឋាន ឲ្យបិទច្រកវាង ខុសច្បាប់ទាំងនោះ ។ ច្រកវាង ជាច្រកមិនប្រក្រតី ដែលមានការជួញដូរមនុស្ស, ទំនិញគេចពន្ធគ្រប់សារពើរួមទាំងបទល្មើសផ្សេងៗថែមទៀត ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ក្នុងផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ២០១៧-២០១៨ បានកំណត់នូវយុទ្ធសាស្ដ្រ ក្នុងការលើកកម្ពស់ការអនុវត្ដច្បាប់ គោលនយោបាយ និងកិច្ចសហប្រតិបត្តិការទាំងថ្នាក់ជាតិ អន្ដរជាតិនូវរាល់ទម្រង់នៃការជួញដូរ មនុស្សឆ្លងដែន ជាពិសេសការកសាងច្បាប់បន្ថែម បទដ្ឋានគតិយុត្ដិ ដែលចាំបាច់កិច្ចការពារផ្លូវច្បាប់ និងការទប់ស្កាត់ការនាំចេញពលករដោយខុសច្បាប់៕

website_news/2017110801.txt · Last modified: 2017/09/04 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki