website_news:2017110805

ក្រុមហ៊ុននាំចូលពលករខ្មែរមួយ កំពុងត្រូវក្រសួងការងារថៃប្ដឹងពីបទបំពានលើច្បាប់ការងាររបស់ថៃ

http://pheaktraprak.com/archives/ สิงหาคม សីហា 11, 2017

ក្រសួងការងារថៃកំពុងរៀបចំពាក្យបណ្ដឹង ប្ដឹងក្រុមហ៊ុននាំចូលពលករខ្មែរមួយដែលកំពុងធ្វើការផ្សព្វផ្សាយទទួលធ្វើការងារវីសាMOU។ កាលពីថ្ងៃព្រហស្បតិ៍ទី10 ខែសីហា ឆ្នាំ2017លោក Rannon Petitwan អគ្គនាយកនៃនាយកដ្ឋានការងារ ក្រសួងការងារថៃ បានមានប្រសាសន៍ថាក្រសួងការងារថៃកំពុងរៀបចំពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុននាំចូលពលករខ្មែរមួយ បន្ទាប់ពីក្រុមហ៊ុននេះប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធកម្មវិធីline ថាក្រុមហ៊ុនអាចធ្វើវីសាMOU ជូនពលករខ្មែរដែលប៉ាស្ព័រ(tourist) ឬហៅថាប៉ាស្ព័រដើរលេងបានដោយគិតតំលៃត្រឹមតែ15900បាត តែប៉ុណ្ណោះក្នុងមនុស្សម្នាក់ ដោយមានការផ្សព្វផ្សាយអោយនិយោជក(ថៅកែថៃ)ចុះឈ្មោះធ្វើជាមួយក្រុមហ៊ុននេះ។

ក្រោយពីបានទទួលដំណឹងក្រសួងការងារថៃបានធ្វើស្រាវជ្រាវចំពោះក្រុមហ៊ុនខាងលើនេះ ទើបដឹងថា ក្រុមហ៊ុននេះមិនបានចុះបញ្ជីជាមួយក្រសួងការងារថៃឡើយ ហើយក្រុមហ៊ុននេះកំពុងតែបំពានច្បាប់ការងារថ្មីឆ្នាំ2017 ក្នុងមាត្រា104,101 102 119 និង122 ដែលច្បាប់ការងារឆ្នាំ2017 បានចែងថាហាមមិនអោយបុគ្គលដែលដែលគ្មានច្បាប់អនុញ្ញាតចេញពីក្រសួងករងារធ្វើការផ្សាយឬនាំចូលពលករស្របច្បាប់ដាចខាត ករណីបំពានច្បាប់និងត្រូវមានទោសចាប់ដាក់គុកមិនលើស6ខែ និងផាកពិន័យជាប្រាក់ចំនួន10 ម៉ឺនបាត។ បច្ចុប្បន្នក្រសួងការងារថៃកំពុងរៀបចំពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុនដើម្បីអោយសមត្ថកិច្ចថៃស្រាវជ្រាវចាប់ក្រុមហ៊ុននេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

website_news/2017110805.txt · Last modified: 2017/09/04 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki