website_news:2017110806

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ប្រកាសផ្ដល់លិខិតបញ្ជាក់បុគ្គលជូនបងប្អូនពលករខ្មែរដោយឥតគិតថ្លៃ

http://pheaktraprak.com/archives/ สิงหาคม សីហា สิงหาคม 11, 2017

កាលពីម្សិលមិញទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រកាសផ្ដល់លិខិតបញ្ជាក់បុគ្គលតែមួយជូនដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដោយមិនយកកម្រៃសេវាកម្ម អ្វីទាំងអស់ នៅថ្ងៃបងប្អូនពលករមកទទួលយកលិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC តែម្តង ដើម្បីអាចអោយបងប្អូនស្នើសុំទិដ្ឋាការស្នាក់នៅ (visa) នៅតាមការិយាល័យអន្តោប្រវេសន៍ក្នុងខេត្តដែលបងប្អូនធ្វើការបាន។ ហើយនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់បងប្អូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ។

តើលិខិតបញ្ជាក់បុគ្គលនេះមានសរ:សំខាន់អ្វីខ្លះ?

លិខិតបញ្ជាក់បុគ្គលនេះមានសរ:សំខាន់ខ្លាំងណាស់ ព្រោះនៅពេលបងប្អូនពលករខ្មែរដែលធ្វើប័ណ្ណស៊ីជម្ពូកាលពីរយះពេលមុន ហើយបានត្រួតសញ្ជាតិរួចរាល់រហូតដល់ទទួលបានលិខិតឆ្លងដែនធ្វើការឬហៅថា (ប៉ាស្ព័រការងារ) តែនៅក្នុងប៉ាស្ព័រការងាររបស់ប្អូនមួយចំនួន គឺឈ្មោះមិនត្រូវជាមួយប័ណ្ណស៊ីជម្ពូ ដូច្នេះហើយបងប្អូនត្រូវធ្វើលិខិតបញ្ជាក់បុគ្គលពីរស្ថានទូត ទើបអាចទៅស្នើសុំវីសារការងារនៅការិយាល័យនគរបាលអន្តោប្រវេសន៍ថៃបាន។ ប្រភពព័ត៌មាន:ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ

website_news/2017110806.txt · Last modified: 2017/09/04 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki