website_news:2017110807

លោក អ៊ិត សំហេង អរគុណហុងកុង ដែលបានអនុគ្រោះដល់ពលករខ្មែរ

http://kleykley.sabay.com.kh/article/ ម្សិលមិញ ថ្តៃទី ១០ ខែសីហា ឆ្នាំ ២០១៧ ម៉ោង 10:37

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំហុងកុងដែលបានអនុគ្រោះផ្តល់ទិដ្ឋាការដល់ពលករកម្ពុជាទៅធ្វើការងារនៅតំបន់សេដ្ឋកិច្ចពិសេសហុងកុង។ ការថ្លែងអំណរគុណនេះ ក្នុងជំនួបជាមួយគណៈប្រតិភូហុងកុងដឹកនាំដោយលោក Law Chi Kwong រដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពតំបន់រដ្ឋបាលពិសេសហុងកុង។ លោក អ៊ិត សំហេង បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងកុង មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសហុងកុងជាមួយព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា ភាគីហុងកុង បានយល់ព្រមទទួលយកពលករខ្មែរ ១ពាន់នាក់ ក្នុងជំហានដំបូងដោយបានប្រាក់ឈ្នួលពី ៥៥០ដុល្លារឡើងទៅ។ លោក អ៊ិត សំហេង បាន លើកឡើងកាលពីថ្ងៃទី៩សីហាថា នាពេលថ្មីៗនេះ លោកនិងក្រុមការងារបានធ្វើទស្សនកិច្ចនៅហុងកុង ដើម្បីស្វែងយល់ពីលក្ខខណ្ឌការងារ ស្ថានភាពពលករ ច្បាប់និងបទដ្ឋាននានា។ ពលករបរទេសទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចពលករជនជាតិហុងកុងដែរ។ ប្រាក់បៀវត្សដែលទទួលបានទាបបំផុតគឺ ៥៥០ដុល្លារ ដែលនឹងត្រូវត្រួតពិនិត្យឡើងវិញទៀងទាត់ ការផ្តល់អាហារ ឬប្រាក់ហូបចុកចំនួន ១៣៣ដុល្លាក្នុង១ខែ ការស្នាក់នៅសមរម្យដោយមិនគិតថ្លៃ ការចេញសំបុត្រយន្តហោះទៅមក និងការព្យាបាលជំងឺដោយមិនគិតថ្លៃ៕ អត្ថបទ៖ សោភា

website_news/2017110807.txt · Last modified: 2017/09/04 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki