website_news:2017110809

ដើមខែនេះ ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី អន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ ១៣នាក់

http://kleykley.sabay.com.kh/article/ ម្សិលមិញ ថ្តៃទី ១០ ខែសីហា ឆ្នាំ ២០១៧ ម៉ោង 17:09

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយរៀបចំមាតុភូមិនិវត្តន៍របស់ ពលករ ពលការិនីខ្មែរ សរុប ១៣នាក់ នៅដើមខែសីហានេះ។ ក្នុងនោះ ពលការិនីខ្មែរ ១២នាក់ បានវិលត្រឡប់មកដល់ភ្នំពេញវិញ កាលពីថ្ងៃទី៣ ខែសីហា និងពលការិនីម្នាក់ បានវិលត្រឡប់ មកដល់ភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសនៅថ្ងៃទី១០ ខែសីហានេះថា ពលការិនីខ្មែរ ឈ្មោះ តាំ ស៊ីម៉ាស អាយុ ៤០ឆ្នាំ បានធ្វើដំណើរដោយខុសច្បាប់តាមរយៈមេខ្យល់ ទៅធ្វើការក្នុងហាងលក់ទំនិញ នៅម៉ាឡេស៊ី កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥។ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ពលការិនីបានទៅស្ថានទូត ដើម្បីស្នើសុំជួយទាមទារប្រាក់ខែ ដែលនៅខ្វះពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ លោក ជុំ សុន្ទរី បន្តថា ក្រោមកិច្ចអន្តរាមន៍របស់ស្ថានទូត និយោជករបស់ពលការិនី បានប្រគល់ប្រាក់ខែ ដែលនៅខ្វះ និងលិខិតឆ្លងដែន ព្រមទាំងទិញសំបុត្រយន្តហោះ និងបង់ផាកពិន័យជូននាង នៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៧។

លោក ជុំ សុន្ទរី បានប្រកាសថា ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនី តាំ ស៊ីម៉ាស បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទី ព្រឹក តាមជើងយន្តហោះ AK536៕ អត្ថបទ៖ លីហៀង

website_news/2017110809.txt · Last modified: 2017/09/04 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki