website_news:2017110810

ថៃបារម្ភពលករខុសច្បាប់ប្រមាណជាង 2លាននាក់ទៀតដែលមិនបានមកធ្វើការចុះឈ្មោះអោយត្រឹមត្រូវ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | สิงหาคม សីហា 10, 2017

ពលករខុសច្បាប់ប្រមាណជាង 3លានាក់កំពុងធ្វើការនៅក្នុងប្រទេសថៃ តែមានអ្នកមកចុះឈ្មោះត្រឹមតែ70ម៉ឺននាក់ ។ បណ្ដាញសារព័ត៌មានដ៏ល្បីរបស់ថៃបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី10 ខែសីហា ឆ្នាំ2017 យ៉ាងក្ដៅថា នៅក្នុងប្រទេសថៃមានពលករខុសច្បាប់ប្រមាណជាង3លាននាក់ កំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ ដោយក្រសួងការងារថៃបានប្រកាសអោយថៅកែនាំធ្វើការចុះឈ្មោះអោយបានត្រឹមត្រូវចាប់តាំងពីថ្ងៃទី24 ខែកក្កដារហូតដល់ថ្ងៃទី07 ខែសីហា ឆ្នាំ2017 ដែលក្រសួងការងារថៃបានបង្ហាញតួលេខពលករខុសច្បាប់មកធ្វើការចុះឈ្មោះមានត្រឹមតែ 772,270 នាក់ប៉ុណ្ណោះ ចំណែកឯនៅសេះសល់នៅតែបន្តលួចធ្វើការខុសច្បាប់ដដែលរឿងនេះបានធ្វើឲ្យបណ្ដាលសង្គមស៊ីវិល និងអង្គការនានានៅក្នុងប្រទេសថៃសម្ដែងការព្រួយបារម្ភចំពោះពលករខុសច្បាប់ប្រមាណជាង2 លាននាក់ទៀត ដែលមិនបានមកធ្វើការចុះឈ្មោះដោយត្រឹមត្រូវ ដោយហេតុផលមួយចំនួនដែលក្រសួងមិនបានជ្រៀបច្បាស់ពីបញ្ហារបស់ពលករនិងនិយោជក។

ក្នុងបញ្ហានេះសារព័ត៌មានថៃបានលើកឡើងទៀតថាពលករខុសច្បាប់ដែលមិនបានមកធ្វើការចុះឈ្មោះតាមការប្រកាសរបស់ក្រសួងការងារថៃកាលពីថ្ងៃទី07សីហាកន្លងទៅនេះ អាចនិងត្រូវប្រឈរមុខនិងផ្លូវច្បាប់ នៅពេលដែលច្បាប់គ្រប់គ្រងពលករបរទេសឆ្នាំ2017 បានប្រកាសអនុវត្តន៍សាឡើងវិញនៅដើមឆ្នាំ2018 ខាងមុខនេះ ហើយនិយោជកដែលគ្រប់គ្រងពលករខុសច្បាប់ទាំងនោះ និងត្រូវច្បាប់ផាកពិន័យយ៉ាងធ្ងន់ធ្ងរផងដែរបើសិនជារកឃើញពលករខុសច្បាប់នៅទីនោះ។

website_news/2017110810.txt · Last modified: 2017/09/04 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki