website_news:2017111001

នគរបាលប្រឆាំង ការជួញដូរមនុស្ស ចុះបង្ក្រាបទីតាំង ម៉ាស្សាបង្កប់ សេវាកម្មផ្លូវភេទ ឃាត់ខ្លួនជនសង្ស័យ ២នាក់

http://www.daem-ampil-news.html ថ្ងៃពុធ, ១១ តុលា ២០១៧ 06:44 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖កម្លាំងនគរបាលនៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស នៅម៉ោងប្រមាណ ៨៖០០នាទីយប់ថ្ងៃទី១០ ខែតុលាឆ្នាំ២០១៧នេះ បានចុះបង្ក្រាបទីតាំង ម៉ាស្សាកោសជប់ មួយកន្លែងដែលបង្កប់សេវាកម្មផ្លូវភេទ នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនមនុស្ស២នាក់ និងរំដោះនារីរងគ្រោះបាន៦នាក់។

បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១. ឈ្មោះ អាត់ សល់ អាយុ ៣៦ឆ្នាំត្រូវជាប្តីនិងស្ត្រីដែលត្រូវ ជាប្រពន្ធឈ្មោះ ហេង គីមលាង អាយុ ៣៥ឆ្នាំ ជាម្ចាស់បើកកន្លែងកោសជប់ និងសំរួលសរសៃ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ឯនារីរងគ្រោះពួកគាត់ មានអាយុចន្លោះពី១៨ឆ្នាំ ទៅ៤០ឆ្នាំ៕

website_news/2017111001.txt · Last modified: 2017/10/11 11:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki