website_news:2017111002

លោក សុខ ឥសាន បង្ហាញពី ជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរកទីផ្សារ ពលកម្មជូនពលករ

http://www.daem-ampil-news.html អង្គារ, ១០ តុលា ២០១៧ 17:43 ដោយ: ស៊ាន កុសល ID:049

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១០ តុលានេះ បានបង្ហាញ ពីជោគជ័យ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរកទីផ្សារពលកម្ម ជូនពលករ នោះក៏ព្រោះរាជរដ្ឋាភិបាលកម្ពុជា មាននយោបាយការបរទេស ត្រឹមត្រូវ ទើបប្រទេសជាមិត្ត នានា បានផ្តល់ភាពអនុគ្រោះឲ្យកម្ពុជា បញ្ជូនពលករទៅអ្វីការនៅប្រទេសគេ ។ លោក សុខ ឥសាន បានបញ្ជាក់ទៀតថា “ការបានទៅធ្វើការនោះ មិនមែនគ្រាន់តែជាការដោះស្រាយបានទីផ្សារពលកម្ម សម្រាប់យុវជន យេីង និងប្រជាជនយេីងទេ តែក៏បាននាំមកនូវអត្ថប្រយោជន៏ ផ្សេងៗទៀតដល់ក្រុមគ្រួសារ និងប្រទេសជាតិដែរ ។ ចំណូលដែលបានមកពី ការងារ នៅក្រៅប្រទេស ក្នុងមួយឆ្នាំៗមានប្រមាណជា ២០០០ លានដុល្លារអាមេរិក ដែលរួមចំណែកទ្រទ្រង់ ជីវភាព ក្រុមគ្រួសារបានធូរធា ដូចជាមានទុនអាចប្រកបមុខរបររកស៊ី មានប្រាក់សម្រាប់សាងសង់ផ្ទះ ធំទ្រនំខ្ពស់ មានប្រាក់ទិញពូជ ជី និង ទិញឧបករណ៏កសិកម្មបម្រើការងារ បង្កបង្កើនផលកសិកម្ម” ។ល។

លោក សុខ ឥសាន ក៏បញ្ជាក់បន្ថែមទៀតថា “ម៉្យាងទៀត បងប្អូនពលករយើង ឆ្លៀតឱកាសរៀនសូត្រ ដកពិសោធន៏និងក្រេបជញ្ជក់ យកបច្ចេកវិជ្ជាទំនើបជឿនលឿន របស់ប្រទេសម្ចាស់ផ្ទះ ត្តឡប់មកស្រុកកំណើតវិញ ពេលចប់កិច្ចសន្យាការងារ ដើម្បីប្រកបរបររក សើជាឯកជន ប្ញ បើកក្រុមហ៊ុនធុនតូច ប្ញ ជា សិប្បកម្មខ្នាតតូចបាន ប្ញក៏អាចមានលទ្ធភាពសុំការងារ នៅក្នុងក្រុមហ៊ុនណាមួយបានដែរ ។

បញ្ហាខាងលើនេះ សុទ្ធតែជាអត្ថប្តយោជន៏ បានមកពីការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ។ ប្រទេសណាក៏ដូវប្រទេសណាដែរនៅលើពិភពលោក តែងតែមានពលករចំណាកស្រុក ។ សព្វថ្ងៃនេះ នៅលើពិភពលោកមានពលករ ចំណាកស្រុករហូតដល់ទៅ ៣០០ - ៤០០ លាននាក់ឯណោះ ដែលរកចំណូលឲ្យ ក្រុមគ្រួសារ រាប់ពាន់លានដុល្លាអាមេរិក ប្រមាណពី ២-៥ ភាគរយ នៃ សរុបផលិតផលក្នុងស្រុក ។ ដូច្នេះ ការនិយាយថា រាជរដ្ឋាភិបាលយកកូនចៅប្រជាជន ឲ្យទៅធ្វើខ្ញុំកញ្ជះប្រទេសគេ ជាការប្រមាថ មើលងាយពលករខ្មែរយើងយ៉ាងអសីលធម៌ពិតប្រាកដ៕

website_news/2017111002.txt · Last modified: 2017/10/11 11:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki