website_news:2017111006

សម្តេច ស ខេង៖ កម្ពុជា ជាប្រភពនៃទេសន្តរប្រវេសន៍

http://kleykley.sabay.com.kh/article/ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ម៉ោង 10:30

សម្តេច ស ខេង រដ្ឋមន្ត្រក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បាននិយាយថា កម្ពុជាជាប្រទេសដែលជាប្រភពនៃទេសន្តរប្រវេសន៍ និងមានទេសន្តរប្រវេសន៍ឆ្លងកាត់។ ការលើកឡើងនេះ ធ្វើឡើងក្នុង សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីកតិកាសកលទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារ អីនធើខនធឺណិនថល។

សម្តេច ស ខេង បានបញ្ជាក់ថា «យើងត្រូវរួមចំណែកក្នុងការគិតគូរ ដើម្បីរកឲ្យឃើញនូវសេចក្តីត្រូវការជាចាំបាច់សម្រាប់ការអនុវត្តដែលឯកភាពគ្នា និងរលូនជាមួយគ្នារវាងប្រទេសពាក់ព័ន្ធទាំងឡាយលើពិភពលោកក្នុងការផ្តល់នូវសុវត្ថិភាព ភាពស្របច្បាប់ សិទ្ធិ និងផលប្រយោជន៍ឲ្យបានសមស្របដល់ជនទេសន្តរប្រវេសន៍ និងក្រុមគ្រួសាររបស់ពួកគេ»។ សម្តេច ស ខេង បានមានប្រសាសន៍ថា កិច្ចពិភាក្សានេះ នឹងជាឱកាសសម្រាប់ការពិភាក្សាគ្នាឲ្យបានល្អិតល្អន់ ដោយខិតខំរិះគិត និងជួយផ្តល់យោបល់ទៅលើធាតុចូលពាក់ព័ន្ធបញ្ហាទេសន្តរប្រវេសន៍ ដែលបានមកពីបទពិសោធន៍ជាក់ស្តែងដែលបាន និងជួបប្រទះ និងអនុវត្តកន្លងមក។ កិច្ចពិភាក្សានេះ ក៏នឹងរកវិធីសាស្ត្រល្អៗ ក្នុងការគ្រប់គ្រងស្ថានភាពលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដែលបាននឹងកំពុងតែក្លាយជាប្រធានបទក្តៅគគុក១ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា៕

website_news/2017111006.txt · Last modified: 2017/10/11 11:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki