website_news:2017111007

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវដល់ភាគីពាក់ព័ន្ធ ជួយទេសន្តរប្រវេសន៍

http://ann.com.kh/site/news/ ថ្ងៃពុធ, 11 ខែតុលា 2017 7:14 ព្រឹក

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងសិក្ខាសាលាមួយស្ដីពីទេសន្តរប្រវេសន៍ កាលពីថ្ងៃទី១០ តុលា ម្សិលមិញ ឯស ណ្ឋា គារអាំងទែរកុងទីណង់តាល់ បានធ្វើការអំពាវនាវ ដល់ភាគីពាក់ព័ន្ធដែលមានបទពិសោធន៍ ធ្វើយ៉ាងណាជួយដល់ទេសន្តប្រវេសន៍ ។

បើតាមសម្ដេចក្រឡាហោម ស ខេង ភាគីទាំងនោះដែលមានដូចជាតំណាងក្រសួង ស្ថាប័នពាក់ គួរតែពិភាក្សាគ្នាដោយផ្តោតលើបទពិសោធន៍ដែលពួកគេបានអនុវត្តកន្លងមក ដើម្បីប្រមូលផ្តុំលើច្បាប់ គោលនយោបាយ បទដ្ឋានដែលពាក់ព័ន្ធ ដើម្បីជួយដល់ការថែរក្សាសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងអំឡុងពេលទេសន្តរប្រវេសន៍ ឬចំណាកស្រុក តាំងពីការសម្រេចចិត្ត ការចាកចេញ ការធ្វើការងារ និងការត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុវត្ថិភាព ។

ជាមួយគ្នាសម្ដេចក៍បានលើកឡើងផងដែរថា ការរំលោភបំពាន និងកេងប្រវ័ញ្ចយកផលចំណេញ លើជនទេសន្តរប្រវេសន៍ ពីសំណាក់ជនទុច្ចរិត បានធ្វើឲ្យពិភពលោកមានវិបត្តិខាងមនុស្សធម៌ ដែលបង្កឲ្យមានគំនុំសងសឹក ជម្លោះទាស់ទែងគ្នា ពីបុគ្គល ក្រុម ឬរហូតដល់កម្រិតប្រទេស និងប្រទេស និងបង្កើតភាពចលាចល សង្គ្រាម និងការបំផ្លិចបំផ្លាញគ្នាទៅវិញទៅមកផងដែរ។ ដូច្នេះតាមរយៈសិក្ខាសាលានេះ សម្ដេចបានថ្លែងថា វានឹងជាឱកាសសម្រាប់ពិភាក្សាគ្នាឲ្យបានល្អិតល្អន់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនទេសន្តរប្រវេសន៍ និងវិធីសាស្ត្រល្អៗ ក្នុងការគ្រប់គ្រងស្ថានភាពលំហូរទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន ដែលបាន និងកំពុងក្លាយជាប្រធានបទ ក្តៅកគុក មួយ ដែលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា។

ទាក់ទងកម្ពុជា សម្ដេចបានថ្លែងថា ដោយកម្ពុជា ជាប្រទេសប្រភព នៃទេសន្តរប្រវេសន៍ និងទេសន្តរប្រវេសន៍ឆ្លងកាត់ យើងត្រូវរួមចំណែកគិតគូរ រកឲ្យឃើញ នូវតម្រូវការចាំបាច់ដែលរលូន និងឯកភាពគ្នា សម្រាប់អនុវត្ត ជាមួយប្រទេសពាក់ព័ន្ធទាំងឡាយលើពិភពលោក ក្នុងការផ្តល់នូវសុវត្ថិភាព ភាពស្របច្បាប់ សិទ្ធិ និងផលប្រយោជន៍ ឲ្យបានសមស្របដល់ជនទេសន្តរប្រវេសន៍ និងក្រុមគ្រួសាររបស់ពួកគេ៕ ដោយ៖ កែវ រំចង់

website_news/2017111007.txt · Last modified: 2017/10/11 12:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki