website_news:2017111008

ពលករកម្ពុជានៅថៃ មានចំនួនជាង ១លាននាក់

http://kleykley.sabay.com.kh/article/ ច័ន្ទ, 9 តុលា 2017 21:03

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពលករកម្ពុជានៅប្រទេសថៃមានចំនួនជាង ១លាននាក់ ដែលក្នុងនោះ មានប្រមាណ ១ភាគ៣ប៉ុណ្ណោះ ដែលជាពលករស្របច្បាប់ និង ២ភាគ៣ទៀត គឺជាពលករដែលមិនទាន់មានលក្ខណៈស្របច្បាប់នៅឡើយ។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Nenette MOTUS នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) នៅទីស្តីការក្រសួងការបរទេស នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នេះ។ លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ក្នុងដំណើរការធ្វើឲ្យពលករខ្មែរនៅប្រទេសថៃទាំងអស់ទទួលនៅស្ថានភាពស្របច្បាប់ ក្នុងការរស់នៅ និងការបំពេញការងារនៅប្រទេសថៃ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តទៀតថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការទេសន្តប្រវេសន៍អន្តរជាតិ មានសារៈសំខាន់ និងសារៈប្រយោជន៍យ៉ាងច្រើននៅក្នុងការជួយដល់ពលករខ្មែរ ដែលកំពុងតែបំពេញការងារនៅប្រទេសថៃ។ លោករដ្ឋមន្ត្រី ក៏បានអរគុណអង្គការទេសន្តប្រវេសន៍អន្តរជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អនៅលើបញ្ហានេះ ពិសេសការផ្តល់នៅសំបុត្រយន្តហោះជូនដល់ពលករខ្មែរ និងស្ត្រីរងគ្រោះខ្មែរក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជាវិញ៕

website_news/2017111008.txt · Last modified: 2017/10/11 12:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki