website_news:2017111010

ពលរដ្ឋខ្មែររស់នៅក្នុងខេត្តបន្ទាយមានជ័យម្នាក់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន

http://pheaktraprak.com/archives/ By เพียะตรา ประ October 10, 2017

ខេត្តស្រះកែវ÷ ពលរដ្ឋកម្ពុជាម្នាក់ត្រូវបានកម្លាំង អភិរក្សសត្វព្រៃឧទ្យានជាតិបាងស៊ីដា ស្ថិតនៅក្នុងស្រុកវ៉ាត់ណា ខេត្តស្រះកែវ ប្រទេសថៃធ្វើការចាប់ខ្លួន បន្ទាប់ពីពលរដ្ឋខ្មែររូបនោះចូលទៅកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងទឹកដីថៃ។ ពលរដ្ឋកម្ពុជាដែលត្រូវកម្លាំងអភិរក្សសត្វព្រៃថៃចាប់នោះមានឈ្មោះ អឿន ទា អាយុ 50ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្នុងខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពព័ត៌មានថៃបានអោយដឹងថា កាលពីថ្ងៃទី08 ខែតុលា ឆ្នាំ2017 កម្លាំងអភិរក្សសត្វព្រៃនៅក្នុងឧទ្យានជាតិបាងស៊ីដា បានធ្វើការល្បាតព្រៃអភិរក្សខាងលើ បានជួបប្រទះឃើញពលករខ្មែរប្រមាណជាង10នាក់កំពុងស្នាក់នៅក្នុងព្រៃនិងកន្លែងកើតហេតុ ចូលឃាត់ខ្លួនតែពលករខ្មែរទាំងអស់នោះបាននាំគ្នារត់ចូលក្នុងព្រៃគេចខ្លួនបាត់អស់ នៅសល់តែបុរសឈ្មោះអឿនទារត់មិនទាន់ក៏ត្រូវបានកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួនបានតែម្ដង។

website_news/2017111010.txt · Last modified: 2017/10/11 12:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki