website_news:2017111011

ជិះឡានម៉ៅទៅផ្ទះ ត្រូវទាហានចាប់តាមផ្លូវទៀត

http://pheaktraprak.com/archives/ By เพียะตรา ประ October 9, 2017

ខេត្តស្រះកែវ÷ កាលពីថ្ងៃច័ន្ទ ទី09 ខែតុលា ឆ្នាំ2017 កម្លាំងអាជ្ញាធរ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ធ្វើការឃាត់រថយន្ដស៊ីឈ្នួលដឹកពលករខ្មែពីរទីក្រុងបាងកកទៅព្រំដែនកម្ពុជា។ ករណីបង្ក្រាបរថយន្តស៊ីឈ្នួលដឹកកម្មករបរទេសទៅព្រំដែននេះ បានកើតឡើងនៅត្រង់ចំណុចភូមិណងមួង ស្រុកគោកសូង ខេត្តស្រះកែវ រថយន្តដែល កម្លាំងអាជ្ញាធរថៃ ចាប់នោះម៉ាក Chevrolet មួយបាងដាក់ទ្រុងពីក្រោយ បើកបរដោយយុវជនថៃរស់នៅក្នុងខេត្តរ៉ាក់យ៉ងម្នាក់ ក្នុងការឆែកឆេរនៅក្នុងរថយន្ត អាជ្ញាធរថៃរកឃើញពលករកម្ពុជាប្រុសស្រីចំនួន 9នាក់ នៅខាងក្រោយរថយន្ដ ក្នុងនោះមានមនុស្សប្រុស 3នាក់ មនុស្សស្រី 4នាក់កុមាររី2នាក់។

យោងតាមប្រភពព័ត៌មានថៃបានចុះផ្សាយឲ្យដឹងថា ពលករកម្ពុជាទាំងអស់ធ្វើការខុសច្បាប់នៅទីក្រុងបាងកក ហើយដោយសារតែមួយរយៈពេលនេះកម្លាំងសមត្ថកិច្ចថៃ បានធ្វើការចុះបង្ក្រាបរាល់ថ្ងៃ ដោយសារភ័យខ្លាចត្រូវតម្រួតថៃចាប់ ពួកគាត់បាននាំគ្នាធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ដោយហៅរថយន្តម៉ៅអោយមកទទួលដឹកទៅព្រំដែនក្នុងតំលៃមនុស្សម្នាក់1800฿ ។ ក្រោយធ្វើការការសាកសួររួចពលករកម្ពុជាទាំងអស់ត្រូវបានអាជ្ញាធរថៃប្រគល់ជូនតម្រួតអន្តោប្រវេសន៍ស្រុកអារញ្ញយកទៅចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017111011.txt · Last modified: 2017/10/11 12:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki