website_news:2017111012

ការស្នើសុំវីសារការងារMOU ចំពោះពលករដែលមានប៉ាស្ព័រ

http://pheaktraprak.com/archives/ By เพียะตรา ประ October 10, 2017

វិធីសាស្ត្រសម្រាប់ស្នើសុំនាំចូលពលករបរទេសតាម MOU និងស្នើសុំវីសារការងារ MOU នៅក្នុងប្រទេសថៃ ចំពោះពលករកម្ពុជាដែលមានប៉ាស្ព័រក្រហម ឬហៅ(ប៉ាស្ព័រដើរលេង) ហើយចង់់ស្នាក់នៅធ្វើការក្នុងប្រទេសថៃដោយស្រប់ច្បាប់មានលក្ខណដូចខាងក្រោម៖

1.ពលករបរទេសត្រូវមាននិយោជក(ថៅកែថៃ)ជាមុនសិន

2.ត្រូវអោយនិយោជក(ថៅកែថៃ) ទៅស្នើសុំឯកសារកូតាពីមន្ទីការងារថៃ ដើម្បីឈានចូលដំណាក់កាលបំពេញសុំបែបបទរបស់ពលករបរទេស។

3.ក្រោយពេលពេញឯកសារសព្វរួចរាល់និយោជក (ថៅកែថៃ) ត្រូវនាំយកឯកសារទាំងអស់ទៅប្រគល់ជូនភ្នាក់ងារមន្ទីរការងារថៃ ដើម្បីស្នើសុំជួលពលកររបទេសដែលមានលក្ខណខ័ណ្ឌដូចខាងក្រោម។ នៅពេលក្រោយភ្នាក់ងារក្រសួងការងារថៃធ្វើការត្រួតពិនិត្យឯកសារស្នើសុំរបស់និយោជក (ថៅកែថៃ) ត្រឹមត្រូវតាមលក្ខខណ្ឌរបស់ច្បាប់ការងារថៃរួចនោះ ភ្នាក់ងារក្រសួងការងារថៃ និងចេញលិខិតមួយច្បាប់ដើម្បីឲ្យពលករអាចស្នើរសុំវីសាការងារឬហៅថាវីសារ(MOU) និងលិខិតច្បាប់អនុញ្ញាតការងារ(workpermit) បានតែម្ដង។

website_news/2017111012.txt · Last modified: 2017/10/11 12:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki