website_news:2017111013

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ១៧នាក់

http://www.nokor-wat-news.html ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧

ភ្នំពេញ៖ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ ក្រសួងការបរទេសបានប្រកាសថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន១៧នាក់ ។ កម្មករ កម្មការិនីទាំងនោះ ដូចមានរាយនាមខាងក្រោម៖

(១) ពលការិនី ឈិន ឡាញ់ អាយុ ៣៤ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(២) ពលការិនី ផាត់ សូរិយា អាយុ ២៧ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(៣) ពលករ ឈិត ធី អាយុ ៣៦ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(៤) ពលករ ហុង ពុទ អាយុ ២០ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(៥) ពលករ កូប ម៉ាត់អាលី អាយុ ២១ឆ្នាំ មកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(៦) ពលករ កៅ ស៊ុបអ៊ី អាយុ ៣០ឆ្នាំ មកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(៧) ពលករ រ៉េត នុត អាយុ ២៤ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(៨) ពលករ ឡុង ឡន អាយុ ៤៥ឆ្នាំ មកពីស្រុកក្រចេះ ខេត្តក្រចេះ

(៩) ពលករ សៀង សំអាត អាយុ ៣៥ឆ្នាំ មកពីស្រុកក្រចេះ ខេត្តក្រចេះ

(១០) ពលការិនី ឡន ស្រីឡី អាយុ ២០ឆ្នាំ មកពីស្រុកក្រចេះ ខេត្តក្រចេះ

(១១) ពលការិនី ម៉ា សុភាន់ អាយុ ២៦ឆ្នាំ មកពីស្រុកចំការលើ ខេត្តកំពង់ចាម

(១២) ពលការិនី សេង នោរីយះ អាយុ ៣០ឆ្នាំ មកពីខេត្តកំពង់ចាម

(១៣) ពលការិនី សូត្រ ពន់ អាយុ ៣៥ឆ្នាំ មកខេត្តតាកែវ (១៤) ពលករ នុន គា អាយុ ២៣ឆ្នាំ មកពីស្រុកសៀមបូក ខេត្តស្ទឹងត្រែង

(១៥) ពលការិនី លី រដ្ឋា អាយុ២២ឆ្នាំ មកពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

(១៦) ពលការិនី អូច ចន្ទ្រា អាយុ២៧ឆ្នាំ មកពីស្រុកកំពង់ហាវ ខេត្តកំពង់ឆ្នាំង និង

(១៧) ពលការិនី ប៊ុន ពិសី អាយុ២៩ឆ្នាំ មកពីស្រុកត្រាំកក់ ខេត្តតាកែវ

ក្រសួងការបរទេសបញ្ជាក់ថា ពលករ-ពលការិនី១៤នាក់ (លេខរៀងទី១ដល់១៤) បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅរោងចក្រប្លាស្ទិក នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពួកគេបានទៅស្នើសុំស្ថានទូតជួយអន្តរាគម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧ ។

ប្រភពបន្តទៀតថា ពលការិនី២នាក់ (លេខរៀងទី១៥និង១៦) បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃដោយខ្លួនឯង និងធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ ចំណែកពលការិនីលេខរៀងទី១៧ បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពួកគេបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី០២ និងទី០៣ ខែតុលា ឆ្នាំ២០១៧។ ពលករ-ពលការិនី១៦នាក់ (លេខរៀងទី១ដល់១៦) បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536 ។ រីឯ ពលការិនី ប៊ុន ពិសី បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២:៥៥នាទីរសៀល តាមជើងយន្តហោះ AK538 ។

ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ ចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនពលករ-ពលការិនីទាំង១៧នាក់ផងដែរ៕ ថាច់ យ៉ាត

website_news/2017111013.txt · Last modified: 2017/10/11 12:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki