website_news:2017120405

ស្រណោះណាស់លោកអើយ ពលរដ្ឋខេត្តស្វាយរៀងមួយចំនួនគ្មានការងារធ្វើ នាំគ្នាទៅស៊ីឈ្នួលធ្វើកម្មករបេះផ្លែម្ទេស នៅប្រទេសវៀតណាម

http://www.vd7news.com/article April 11,2017 11:38 PM 43

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋខ្មែរប្រហែលជាង១០០០នាក់ ក្នុងមួយថ្ងៃៗបាននាំគ្នា ជិះទៅធ្វើការជាកម្មករបេះផ្លែម្ទេស នៅប្រទេសវៀតណាម ចេញតាមច្រករបៀងតាណេង ឆ្លងកាត់តាមខាងមុខសាលាក្រុងបាវិត ហៅថា(ច្រកកៃម៉េ) ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចឈរជើងការពារនៅច្រករបៀងតាណេងបានប្រាប់អ្នកសាព័ត៌មានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋ ប្រហែលជិត១០០០នាក់ បានធ្វើដំណើរចេញតាមច្រកមួយនេះ ទៅធ្វើកម្មករបេះផ្លែម្ទេស នៅប្រទេសវៀតណាម ដែលជាប់ព្រំប្រទល់ កម្ពុជា-ខេត្តស្វាយរៀង ដែលមានចំការម្ទេសរាប់រយរាប់ពាន់ហិកតា។ប្រភពខាងលើបានបន្តទៀតថា នៅខែមេសាឆ្នាំ២០១៧នេះ ជារៀងរាល់ថ្ងៃ ម៉ោង៤ទៀបភ្លឺ ដល់៦ព្រឹក មានបងប្អូនប្រជាពលរដ្ឋខ្មែរយើង មានស្រីមានប្រុសក្មេងចាស់ ជិះម៉ូតូឌុបរាប់រយគ្រឿង ចេញទៅធ្វើការកម្មករបេះម្ទេសដោយមានកាន់ធុងស្ពេតត្រូលយកទៅជាមួយហើយល្ងាចម៉ោង៥ទៅម៉ោង៦ទើបត្រឡប់មកវិញ។

បើតាមប្រជាពលរដ្ឋម្នាក់ជាអ្នកទៅបេះម្ទេសនៅវៀតណាមបានប្រាប់អ្នកសាព័ត៌មានយើងឲ្យដឹងថា ពួកគាត់ទំនេពីការងារធ្វើស្រែចំការនិងអ្នកខ្លះទៀតទំនេរពីការងាររោងចក្របាននាំគ្នាទៅធ្វើកម្មករបេះម្ទេសឲ្យវៀតណាម។ ប្រភពដដែលបានឲ្យដឹងទៀតថា ពួកគាត់ទៅបេះផ្លែម្ទេសឲ្យថៅកែវៀតណាមនោះគឺអាចរកកំរៃបានគួរសមដែរដោយម្ចាស់ចំការឬថៅកែផ្តល់ការងារបេះផ្លែម្ទេសក្នុងចំការគឺគិតឲ្យ១គីឡូ៥០០០ដុងស្មើនិង៨០០រៀល។ហើយក្នុងមួយថ្ងៃពួកគាត់អាចបេះផ្លែម្ទេសបានចាប់ពី៥០ទៅ៧០គីឡូហើយមានក្រុមគ្រួសារច្រើនចាប់៣ទៅ៤នាក់ពួកគាត់អាចរកប្រាក់បានក្នុង២០ម៉ឺនរៀលជាងក្នុងមួយថ្ងៃដូច្នេះហើយទើបពួកគាត់នាំជិះម៉ូតូពីឆ្ងាយមកធ្វើកម្មករបេះផ្លែម្ទេសឲ្យថៅកែវៀតណាម។ ប្រភពខាងលើបានបន្ថែមទៀតថា ការងារបេះផ្លែម្ទេសវាមិនយូអង្វែងនោះ គឺមានរយះពេលតែកន្លះខែទៅមួយ គឺអស់ហើយបើនៅផ្ទះ មិនដឹងរកអ្វីនោះទេ ហើយការមកបេះម្ទេសឲ្យជនជាតិវៀតណាមនេះ មានបងប្អូនប្រជាពលរដ្ឋ មកពីបណ្តារស្រុកនានា នៅក្នុងខេត្តស្វាយរៀង មានស្រុក រមាសហែក ស្រុក ស្វាយទាប ស្រុក រំដួល ស្រុក ចន្ទ្រា និងក្រុង បាវិត ៕ដោយ រីរះ ពៅ

website_news/2017120405.txt · Last modified: 2017/08/24 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki