website_news:20171206001

ទូរទស្សន៍ថៃសម្ភាសន៍ស្ដ្រីជនជាតិខ្មែរ ដែលមកប្រកបមុខរបលក់ខ្លួននៅក្នុងប្រទេសថៃ

http://www.khmer-chonburi.com/archives/ 10 JUN 2017 ខ្មែរ បាត់ដំបង

ទូរទស្សន៍ប៉ុស្តិ៍ AmarinTv ថៃបានធ្វើការចុះយកព័ត៌មានលើករណី ស្ដ្រីបម្រើសេវាកម្មផ្លូវភេទនៅខេត្តរះយ៉ង ប្រទេសថៃ ក្នុងការចុះយកព័ត៌មាន ក្រុមភ្នាក់ងារព័ត៌មានAmarinTv. បានធ្វើបទសម្ភាសន៍ជាមួយស្ដ្រីជនជាតិកម្ពុជាម្នាក់ ដែលមកប្រកបមុខបម្រើសេវាកម្មផ្លូវភេទនៅក្នុងតំបន់ផ្សារថេបបាន់ថើង ស្រុកមឿង ខេត្ដរះយ៉ង ប្រទេសថៃ។ បើតាមការរៀបរាប់របស់ស្ដ្រីជនជាតិខ្មែរម្នាក់នេះ បានប្រាប់ភ្នាក់ងារទូរទស្សន៍AmarinTv អោយថា ដោយសារតែជីវភាពរបស់នាងក្រីក្រនាងបានសម្រេចចិត្តមកធ្វើការនៅប្រទេសថៃ តែដោយសារប្រាក់ចំណូលបានតិចពេក នាងក៏ប្ដូរការងារប្រកបមុខរបបម្រើសេវាកម្មផ្លូវភេទនៅតំបន់នេះដោយមានមិត្តភក្តិរបស់នាងអ្នកជាណែនាំដោយប្រាក់កំរៃគួរសមអាចផ្ដល់អោយអ្នកផ្ទះបានជារៀងរាល់ខែ ដោយក្នុងមួយយប់នាងទទួលបានភ្លៀវចាប់5នាក់ទៅ10នាក់ ក្នុងថ្ងៃ ដោយតំលៃសេវាកម្មចាប់600฿-800฿ ក្នុងរយៈពេលមួយម៉ោង។ ហើយសម្រាប់ការធ្វើដំណើរចេញចូលប្រទេសថៃគឺពួកនាងមានលិខិតធ្វើដំណើរចេញចូលត្រឹមត្រូវ ក្នុងករណីនាងត្រូវសមត្ថកិច្ចថៃចាប់គឺភាគច្រើនត្រូវសមត្ថកិច្ច ផាកពិន័យជាប្រាក់ចំនួន100฿ លើកលែងតែមានសមត្ថកិច្ចអន្តោប្រវេសន៍ថៃប៉ុណ្ណោះដែលមិនអាចចរចាបាន។

បើតាមប្រភពពីសមត្ថកិច្ចប៉ូលិសខេត្តរះយ៉ងបានប្រាប់ឲ្យដឹងថាក្នុងករណីស្ដ្រីជនជាតិបរទេសមកប្រកបមុខរបបម្រើសេវាកម្មផ្លូវភេទបែបនេះ គឺសមត្ថកិច្ចបានត្រឹមតែផាកពិន័យប្រាក់ទៅតាមដែលច្បាប់កំណត់តែប៉ុណ្ណោះ ព្រោះស្ដ្រីជនជាតិបរទេសទាំងអស់សុទ្ធតែមានលិខិតឆ្លងដែនចូលប្រទេសថៃត្រឹមត្រូវ ករណីនេះសមត្ថកិច្ចថៃបានបញ្ជាក់បន្ថែមថាសមត្ថកិច្ចថៃធ្លាប់ណែនាំស្ដ្រីរបទេសទាំងអស់អោយរកការងារផ្សេងក្រៅពីបម្រើសេវាកម្មផ្លូវភេទ តែពួកនាងប្រាប់ថាការងារផ្សេងបានប្រាក់ចំណូលតិចម្លោះហើយពួកនាងក៏សម្រេចប្រកបមុខរបរបែបនេះរហូតទៅ។

website_news/20171206001.txt · Last modified: 2017/06/11 12:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki