website_news:20171206002

ចាប់ខ្លួនបានហើយក្រុមអ្នករត់តាក់ស៊ីថៃ ដែលព្រឹត្តិបទល្មើសជំរិតទារប្រាក់ពីពលករចំណាកស្រុកនៅក្នុងខេត្ដបាធុមថានី

http://www.khmer-chonburi.com/archives/ 10 JUN 2017 ខ្មែរ បាត់ដំបង

អាជ្ញាធរទាហានថៃចាប់ខ្លួនក្រុមអ្នករត់តាក់ស៊ីថៃ3នាក់និងរថយន្ដ3 គ្រឿងបន្ទាប់ពីព្រឹត្តិបទល្មើសជុំរិតទាប្រាក់ពីពលករចំណាកដែលធ្វើការនៅក្នុងប្រទេសថៃនាពេលកន្លងមក។ កាលពីថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2017 សមត្ថកិច្ចថៃប្រចាំខេត្តបាធុមថានី ប្រទេសថៃ បានធ្វើការឃាត់ខ្លួនអ្នករត់តាក់ស៊ី3នាក់ ជាមួយរថយន្តតាក់ស៊ី3 គ្រឿង បន្ទាប់ពីមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋថៃថាមានអ្នករត់តាក់ស៊ីមួយក្រុមនៅមុខ( Major រាំងសិត)តែងតែធ្វើសម្មកភាព ជំរិតទារប្រាក់ពីប្រជាពលរដ្ឋនិងពលករចំណាកស្រុកដែលត្រូវច្បាប់ និងខុសច្បាប់ ជាញឹកញាប់ ក្រោយពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចថៃចុះត្រួតពិនិត្យដល់កន្លែងដែលក្រុមអ្នករត់តាក់ស៊ីក្រុមនេះបង្កហេតុ។

ក្នុងការចុះត្រួតពិនិត្យសមត្ថកិច្ចទាហានថៃឃាត់ខ្លួនបានអ្នករត់តាក់ស៊ីសង្ស័យ3នាក់ ទី1 ឈ្មោះ Surasak Phuphamak អាយុ 34ឆ្នាំ ទី2មានឈ្មោះThawatchai Wongsawang អាយុ 37ឆ្នាំ ទី3 មានឈ្មោះKachasak Boonsoennern អាយុ 39ឆ្នាំ ជាមួយនឹងវត្ថុតាងមានរថយន្តតាក់ស៊ីចំនួន 3គ្រឿង។ ក្រោយការចាប់ខ្លួនសមត្ថកិច្ចបានហៅជនរងគ្រោះដែលធ្លាប់ត្រូវក្រុមអ្នករត់តាក់ស៊ីក្រុមនេះ ជំរិតទារប្រាក់អោយមកចង់អង្អុលដើម្បីធ្វើសំណុំបញ្ជូនទៅសមត្ថកិច្ចនៅតំបន់កើតហេតុ ក្រុមទាំងបីនាក់ធ្លាក់ព្រឹត្តិបទល្មើសលើជនរងគ្រោះនៅក្នុងតំបន់នេះចំនួន3ករណី ករណីទី1 ជំរិតទារប្រាក់ពីពលករចំណាកស្រុក ចំនួនប្រាក់ 2ម៉ឺនបាតនិងទី2 ទារប្រាក់ថ្លៃហួសកំណត់2លើក ។

ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងខណៈការព្រឹត្តិបទល្មើសរបស់ក្រុមរត់តាក់ស៊ីពួកនេះ គឺសង្កេតមើលជនរងគ្រោះដែលជាពលករខ្មែរ,ភូមា,ឡាវនៅពេលជនរងគ្រោះចូលមកក្នុងរថយន្ត ពួកគេនឹងធ្វើការសាកសួររឿងលិខិតធ្វើការនៅក្នុងប្រទេសថៃបើសិនជាគ្មានពួកនិងជំរិតទាប្រាក់ បើសិនគ្មានប្រាក់ពួកគេអោយហៅទូរស័ព្ទទៅថៅកែដើម្បីយកប្រាក់មកអោយគេថ្លៃចាប់ជំរិត។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានទាហានថៃប្រគល់ជូនអាជ្ញាធរប៉ូលិសខេត្តបាធុមថានីដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/20171206002.txt · Last modified: 2017/06/11 12:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki