website_news:20171206003

កម្មករនេសាទខ្មែរម្នាក់បានបាត់ខ្លួន នៅក្នុងហេតុការណ៍លិចទូកនេសាទត្រីមួយគ្រឿងនៅកណ្ដាលសមុទ្រថៃ

http://www.khmer-chonburi.com/archives/ 11 JUN 2017 ខ្មែរ បាត់ដំបង

ទាហានជើងទឹកថៃបានជួយសង្គ្រោះពលករខ្មែរចំនួន10នាក់ ខណៈពេលដែលទូកនេសាទត្រីមួយគ្រឿងកំពុងលិចទឹកនៅកណ្ដាលសមុទ្រនៃប្រទេសថៃ។ កាលពីថ្ងៃសុក្រ ទី09 ខែមិថុនា ឆ្នាំ2017 វេលាម៉ោង16:00 ទាហានជើងទឹកថៃ បានធ្វើការចុះជួយសង្រ្គោះពលករខ្មែរធ្វើការនេសាទត្រីនៅទូកនេសាទមួយគ្រឿងខណៈពេល ទូកនេសាទត្រីខាងលើបានជួបគ្រោះថ្នាក់ត្រូវលលកបោកបក់ បណ្ដាកអោយទូកលិចកណ្ដាលសមុទ្រនាប្រទេសថៃ។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរកោះត្រុត ស្ថិតក្នុងខេត្តរះយ៉ងប្រទេសថៃ ទូកនេសាទត្រីលិចនេះភាគី ទាហានថៃបានជួយសង្គ្រោះបានពលករខ្មែរចំនួន10នាក់ជនជាតិថៃ2នាក់ និងមានពលករខ្មែរបាត់ខ្លួនម្នាក់ទៀតបានបាត់ខ្លួននៅក្នុងហេតុការណ៍គ្រោះថ្នាក់លិចទូកនេះផងដែរ។

website_news/20171206003.txt · Last modified: 2017/06/11 12:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki