website_news:20171206006

ស្ដ្រីជនជាតិខ្មែរម្នាក់ត្រូវរថយន្ដថៃបុកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងប្រទេសថៃ

http://www.khmer-chonburi.com/archives/ 12 JUN 2017 ខ្មែរ បាត់ដំបង

ស្ដ្រីជនជាតិខ្មែរម្នាក់ជិះម៉ូតូត្រឡប់ទៅផ្ទះត្រូវរថយន្ដថៃបុកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងតំបន់ រមណីយដ្ឋានធម្មជាតិទឹកជ្រោះភីស្ថិតក្នុងខេត្តចាន់បុរីប្រទេសថៃ។ ហេតុការណ៍នេះកាលពីវេលាម៉ោង21:20យប់ថ្ងៃអាទិត្យទី11 ខែមិថុនា ឆ្នាំ2017 ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅត្រង់ចំណុចផ្លូវចុះពីតំបន់រមណីយដ្ឋានធម្មជាតិទឹកជ្រោះភ្នំភីវ ស្រុកមឿងខេត្តចាន់បុរីប្រទេសថៃ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងរវាងម៉ូតូនិងរថយន្តមួយគ្រឿង បានបើកបុកម៉ូតូដែលបើកបរដោយស្ដ្រីខ្មែរយ៉ាងពេញទំហឹងបណ្តាលឲ្យស្ដ្រីជនជាតិខ្មែរជាអ្នកបើកបរបានស្លាប់បាត់បង់ជីវិតនិងកន្លែងកើតហេតុ និងបណ្ដាលមានមនុស្ស3នាក់ទៀតបានរងរបួសធ្ងន់ ហើយត្រូវបានភ្នាក់ងារសង្គ្រោះបន្ទាន់ថៃបញ្ជូនយកទៅព្យាបាលនៅ(មន្ទីរពេទ្យឡែមសិង)ស្រុកមឿងចាន់បុរី។

ស្ដ្រីជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ត្រូវបានគេស្គាល់ឈ្មោះថា’សេម ឌិត’អាយុ 45ឆ្នាំសញ្ជាតិខ្មែរ ជាអ្នកបើកបរម៉ូតូនិងមានជនរងគ្រោះបីនាក់ទៀតដែលមិនទាន់ស្គាល់ឈ្មោះហើយកំពុងសម្រាក់ព្យាបាលនៅមន្ទីពេទ្យឡែមសិង ។ ចំណែករថយន្តបង្កម៉ាកToyota visors ពណ៌ខ្មៅបើកបរដោយជនជាតិថៃម្នាក់។ បច្ចុប្បន្នសាកសពស្ដ្រីរងគ្រោះត្រូវសមត្ថកិច្ចថៃយកទៅរក្សាទុកនៅមន្ទីរពេទ្យដើម្បីរង់ចាំធ្វើការកោសល្យវិច័យរួចនិងប្រគល់ជូនអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/20171206006.txt · Last modified: 2017/06/12 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki