website_news:20171206007

កក្រើកថៃទៀតហើយ ករណីពលករខ្មែរវាយប្លន់សម្លាប់សេដ្ឋីនីថៃនៅខេត្តចាន់បុរី

http://www.khmer-chonburi.com/archives/ 12 JUN 2017ខ្មែរ បាត់ដំបង

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅកាលយប់ថ្ងៃសៅរ៍ទី10 ខែមិថុនា ឆ្នាំ2017 ស្ថិតនៅក្នុងចំការមៀនមួយកន្លែងក្នុងភូមិខ្លងបន ស្រុកប៉ោងណាមរ៉ន ខេត្តចាន់បុរី ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា មុនពេលកើតហេតុសេដ្ឋីនីថៃវ័យ70ឆ្នាំ បាននាំកម្មករនៅក្នុងចំការទៅស៊ីផឹកនៅហាងខារ៉ាអូខេមួយកន្លែង ខណៈពេលគិតប្រាក់ថ្លៃផឹកស៊ី តែលុយមិនគ្រុប់ អោយថ្លៃស្រា ថៅកែរូបនោះក៏នាំកម្មករមួយចំនួនបើករថយន្ដ វិលត្រឡប់ផ្ទះយកប្រាក់បន្ថែមចំនួន30000ម៉ឺនបាតដើម្បីទៅផឹកស៊ីបន្ដ តែក្រោយពេលផឹកស៊ីចប់ជនរងគ្រោះបានបើករថយន្ដវិលឡប់មកផ្ទះវិញជាមួយនិងកម្មករខ្មែរប្រហែលបីនាក់ លុះដល់ព្រឹកឡើងមានពលរដ្ឋថៃមកប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងចំការមៀនរបស់ខ្លួនដែលចំងាយពីផ្ទះជនរងគ្រោះប្រហែលជា 200ម៉ែត នៅក្បែរសាកសពជនរងគ្រោះសមត្ថកិច្ចប្រទះឃើញដំបងឈើប្រវែងជាង50សង់ទីម៉ែតនៅក្បែរកន្លែងកើតហេតុ ក្រោយមកបន្ទិចមានប្រជាជនថៃរាយការណ៍មកប្រាប់គេឃើញរថយន្ដជនរងគ្រោះឈប់ផ្អៀងក្នុងបន្លាយទឹកមួយកន្លែង ដែលចំងាយពីកន្លែងកើតហេតុប្រហែល2គីឡូម៉ែត។

នៅវេលាម៉ោង13:30នាទីថ្ងៃអាទិត្យទី11ខែមិថុនាឆ្នាំ2017 សមត្ថកិច្ចថៃឃាត់ខ្លួនបានជនសង្ស័យដែលបង្កហេតុម្នាក់ជាកម្មករខ្មែរ អាយុត្រឹមតែ15ឆ្នាំប៉ុណ្ណោះ តាមការសួរចម្លើយរបស់សមត្ថកិច្ចថៃជនសង្ស័យបានសារភាពថា ពួកខ្លួនបានរួមគ្នាជាមួយមិត្តភក្តិរួមការងារមួយចំនួនទៀតបានធ្វើការសម្លាប់ថៅកែស្រីរបស់ខ្លួនពិតមែន ដោយជនសង្ស័យបានប្រាប់មូលហេតុដែលឈានដល់ការសម្លាប់ថៅកែលើកនេះគឺមកពីរឃើញថៅកែយកលុយយកប្រាក់ទៅច្រើនទើបរួមដៃគ្នាប្លន់សម្លាប់ថៅកែយកប្រាក់តែម្ដង។ ក្រោយពេលបង្កហេតុរួចក្រុមពួកខ្លួនបាននាំគ្នាចែកលុយគ្នារួចបើករថយន្ដជនរងគ្រោះរត់គេចខ្លួនតែដោយសារភ័យស្លន់ស្លោពេកពួកខ្លួនបានបើករថយន្ដធ្លាក់ប្រឡាយឡើងលែងរួចទើបនាំគ្នាចុះរត់គេចបាត់អស់ នៅសល់តែសង្ស័យម្នាក់នេះដែលគ្មានកន្លែងទៅនិងគេ ពួនសម្ងំនៅក្នុងចំការមៀនក្រោយមក៏ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបានតែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងតែស្រាវជ្រាវតាមរកចាប់ខ្លួនក្រុមជនដៃដល់ដែលកំពុងរត់គេចខ្លួនយកមក ផ្ដន្ទាទោសតាមច្បាប់។

website_news/20171206007.txt · Last modified: 2017/06/12 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki