website_news:2017120704

វគ្គបណ្តុះបណ្តាលចំណេះដឹងយេនឌ័រនិងការស៊ើបអង្កេតបទល្មើសរំលោភបំពានលើកុមារ

http://police.gov.kh/blog/ 9:50 pm 11 កក្កដា 2017

កំពង់ចាម ៖ ដោយអនុវត្តតាមគោលការណ៍ និងផែនការសកម្មភាពបញ្ជ្រាបយេនឌ័នឆ្នាំ២០១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពចំណេះដឹងយេនឌ័រ និងការស៊ើបអង្កតបទល្មើសរំលោភបំពានផ្លូវភេទលើកុមារ និងការសម្ភាសន៍កុមារតាមបែបកុមារមេត្រី នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព របស់លោកជំទាវ ឧត្តមសេនីយ៍ទោ លឹម សុវណ្ណា អនុប្រធាននាយដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរង និងជាប្រធានក្រុមការងារយែនឌ័រ និងលោកស្រីឧត្តមសេនីយ៍ត្រី អៀម វណ្ណី ស្នងការរងទទួលការងារជួញដូរ ដោយមានការចូលរួមពីមន្ត្រីនគរបាលនៃការិយាល័យជំនាញ និងមន្ត្រីនគរបាលជំនាញតាមបណ្តាស្រុក ក្រុង ទាំង១០ សរុប៣៧ នាក់៕

website_news/2017120704.txt · Last modified: 2017/08/24 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki