website_news:2017120705

ត្រឹម៦ខែ ថៃបញ្ជូនពលករខ្មែរជាង ៩ម៉ឺននាក់ និងសាកសពពលករខ្មែរ ជាង១០០នាក់មកកម្ពុជាវិញ

http://kleykley.sabay.com.kh/article/ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា រយៈពេល ៦ខែដើមឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ តាមច្រកព្រំដែនគោក និងអាកាស ចំនួន ១៣៩៦លើក មានចំនួនមនុស្សសរុបចំនួន ៩១៤១២នាក់ ក្នុងនោះមានស្រី ៣៤៦០៧នាក់ និងកុមារ ៤៤៣៤នាក់។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីសកម្មភាពការងារប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ រយៈពេល ៦ខែ ដើមឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១១ ខែកក្កដានេះ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង បានបន្តថា នៅក្នុងការបញ្ជូនពលករខ្មែរត្រឡប់មកវិញនេះ គឺមានពលរដ្ឋខ្មែរ ៤១៦៩នាក់ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនលើសពី១ខែ ពីបទឆ្លងដែនខុសច្បាប់ មុនបញ្ជូនមកកម្ពុជា។ ក្រៅពីនេះ ថៃក៏បាន បញ្ជូនសាកសពពលរដ្ឋខ្មែរដែលស្លាប់ក្នុងទឹកដីថៃចំនួន ១១០នាក់ (ស្រី ១៧នាក់) ផងដែរ៕

website_news/2017120705.txt · Last modified: 2017/07/12 12:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki