website_news:2017120710

ដាក់ទោសមនុស្ស៣នាក់ ក្រោយជួយសង្គ្រោះបាន១២នាក់ ចេញពីការជួញដូរមនុស្ស ក្នុងទីក្រុង Houston សហរដ្ឋអាមេរិក

http://www.daem-ampil-news.html អង្គារ, ១១ កក្កដា ២០១៧ 15:00 ប្រែសម្រួល: ស៊ុន លី ID:102

Houston: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១១ ខែកក្កដាឆ្នាំ២០១៧បានឲ្យដឹងថា មនុស្សចំនួន៣នាក់ ត្រូវបានតុលាការសម្រេចដាក់ទោស ទៅលើករណីជួញដូរ មនុស្ស១២នាក់ផ្សេងទៀត ដែលក្រោយមកត្រូវបានគេ ជួយសង្គ្រោះចេញមកវិញ ពីក្នុងរថយន្តដឹកទំនិញ ដែលកំពុងចតចោលនៅក្នុងតំបន់មួយ នៅភាគលិចទីក្រុង Houston ។

យោងតាមការអះអាង របស់មន្ត្រីប៉ូលីសនៅក្នុងតំបន់ បានបញ្ជាក់ថាមនុស្សប្រុស១០នាក់ ស្រីម្នាក់និងក្មេងស្រីអាយុក្រោម១៨ឆ្នាំម្នាក់ ត្រូវបានគេរកឃើញ ចេញពីក្នុងរថយន្តដឹកទំនិញ ដែលមានកំដៅរហូត ទៅដល់៣៨អង្សារ ។

គួរឲ្យទៀតដែរថាជនរងគ្រោះទាំងនោះ ក៏បានព្យាយាមគោះជាសម្លេង ពីក្នុងរថយន្តសុំឲ្យគេជួយផងដែរ នៅពេលដែលពួកគេ ស្ថិតនៅក្នុងនោះ ហើយពួកគេ បានព្យាយាមធ្វើបែបនេះ អស់រយៈពេលជាច្រើនម៉ោង ៕

website_news/2017120710.txt · Last modified: 2017/07/12 12:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki