website_news:2017120712

បញ្ជូនពលករខ្មែរម្នាក់ ទៅសង្គ្រោះនៅមន្ទីពេទ្យ បន្ទាប់ពីត្រូវសត្វពស់មានពឺសចឹក

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม កក្កដា 12, 2017

ប្រទេសថៃ÷ កាលពីថ្ងៃច័ន្ទ ទី10 ខែកក្កដា ឆ្នាំ2017 មានហេតុការណ៍ពលករខ្មែរម្នាក់បានរងគ្រោះត្រូវសត្វពស់ចឹកចំជើង បណ្ដាលឲ្យប្រកាច់ស្លេកស្លាំងស្ទើរបាត់ស្មារតី ត្រូវបានសាច់ញាតិនិងថៅកែថៃបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង17:00 ល្ងាច ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង នៅក្នុងmu2 ស្រុកផែរ ខេត្តរះយ៉ង ប្រទេសថៃ ជនរងគ្រោះដែលត្រូវសត្វពស់ចឹកនោះ មានឈ្មោះ រ៉ាត់ អាយុ 30 ឆ្នាំ ជាពលករខ្មែរធ្វើការនៅលើរទូកនេសាទត្រី ។

ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា រូបគេបានឡើងពីធ្វើការវិញបានដើរវិលត្រឡប់ទៅបន្ទាប់ស្នាក់នៅ ហើយក៌ឆ្លៀតចូលរើស ធ្យូងនៅខាងក្រោយបន្ទាប់ តែខណៈពេលដែលគេកំពុងរើសធ្យូង សម្រាប់តែមានសត្វពស់មួយវាមកក្បែរជើង ហើយហក់ចឹកចំជើងរបស់គេបណ្ដាលឲ្យមានអាការៈថប់ដង្ហើម ណែនដើមទ្រូងព្រមប្រកាច់ស្ទើរបាត់ស្មារតី តែនៅនិយាយស្ដីបាន ហើយក៏ស្រែកអោយបងប្អូនដែលនៅបន្ទាប់ក្បែរអោយជួយសង្រ្គោះ បន្ទាប់មករងគ្រោះត្រូវបានបងប្អូននិងថៅកែថៃបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តរ:យ៉ងដើម្បីជួយសង្រោះជីវិត។ ប្រភពពីថៅកែពលករខ្មែររងគ្រោះបានប្រាប់ឲ្យដឹងថា បច្ចុប្បន្នពលកររងបានរួចផុតពីគ្រោះថ្នាក់ហើយ បន្ទាប់ពីលោកគ្រូពេទ្យបានចាក់ថ្នាំ បន្សាបពឺស អោយដោយសុវត្ថិភាព ។

website_news/2017120712.txt · Last modified: 2017/07/12 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki